សន្តិសុខ

​ចិន​ម្នាក់​បើករថយន្ត​បុក​ថ្ម​ចែកផ្លូវ​​បណ្ដាលឱ្យ​រង​ការខូចខាត​និង​របួសធ្ងន់

ភ្នំពេញ​៖​រថយន្ត​ហ៊ីយ៉ាន់ដាយ​ប្រភេទ​ទេសចរណ៍​បើក​កបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នា​ក់បាន​បុក​ថ្ម​ចែកផ្លូវ​បណ្ដាលឱ្យ​រង​ការខូចខាត​យ៉ាងដំណំ​និង​រងរបួស​ធ្ងន់​។​ហេតុការណ៍​បានកើត​ឡើង​នៅ​បរិវេណ​កោះ​ពេជ្រ​ក្នុង​សង្កាត់​ទន្លេបាសាក​ខណ្ឌចំការមន​កាលពី​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃទី​២៦​ខែមិថុនា​ឆ្នាំ​២០២០​។

​សន្តិសុខ​ក្នុង​កោះ​ពេជ្រ​បានឱ្យដឹងថា​មុន​កើតហេតុ​គេ​ឃើញ​រថយន្ត​បង្ក​ម៉ាក​ហ៊ីយ៉ាន់ដាយ​ប្រភេទ​រថយន្ត​ទេសចរណ៍​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AZ3557​។​បានធ្វើ​ដំណើរ​ពី​កើតមក​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន​។​

លុះ​មកដល់​ចំណុចកើតហេតុ​ក្បែរ​និង​ស្ពាន​ឥន្ទធនូ​បាន​បុក​ទ្រូងផ្លូវ​បណ្ដាលឱ្យ​រថយន្ត​បង្ក​ក្រឡាប់​ជាច្រើន​ត្រឡប់​រង​ការខូចខាត​យ៉ាងដំណំ​និង​ធ្វើឱ្យ​តៃកុង​ជា​ជន​ជាតិចិន​បើកបរ​តែម្នាក់ឯង​រងរបួស​ធ្ងន់​៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *