Featured ព័ត៌មានអន្តរជាតិ

នៅ​សហរដ្ឋអាមេរិក​អ្នក​ឆ្លង​កូ​វី​១៩​កើន​ជាង​២,៥​លាន​នាក់​តែ​CDC​ថា​មាន​២០​លាន​ករណី​

​អន្តរជាតិ​៖​យោងតាម​តួលេខ​ស្តីពី​អ្នក​ឆ្លង និង​ស្លាប់​ដោយ​វីរុស​កូ​វីដ​១៩​ចេញពី​គេហទំព័រ​worldometer កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៧​ខែមិថុនា​ឆ្នាំ​២០២០​បាន​ចុះផ្សាយ​ថា​ចំនួន​អ្នក​ឆ្លង​កូ​វីដ​១៩​នៅ​សហរដ្ឋអាមេរិក​បាន​កើនឡើង​ដល់​២.៥៥២.៤៤៦​ករណី​។​ក្នុងនោះ​អ្នកជំងឺ​សរុប​១២៧.៦១៩​នាក់​ស្លាប់ នឹង​ជាង​១​លាន​អ្នក​ផ្សេងទៀត បានជា​សះស្បើយ​។

​ដោយឡែក​បើ​យោងតាម​គេហទំព័រ​សារព័ត៌មាន​NPR​នា​យប់​ថ្ងៃទី​២៦​ខែមិថុនា​ឆ្នាំ​២០២០​នេះ​បាន​ចុះផ្សាយ​ថា តាម​ការសន្និដ្ឋាន​ពី មជ្ឈមណ្ឌល​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​របស់​អាមេរិក បាន​បញ្ជាក់ថា​តួលេខ​ពិត​ពី​អ្នក​ឆ្លង​កូ​វីដ​១៩ នោះ​គឺមាន​មនុស្ស ២០​លាន​នាក់ មិន​ន​មែន​ជាង​២​លាន​នាក់​ដូច​បច្ចុប្បន្ន​នោះទេ​។​

​ការសន្និដ្ឋាន​ខាងលើ បាន​បន្តទៀតថា ក្នុងចំណោម​ពលរដ្ឋ​អាមេរិក​១០០ នាក់ គឺមាន​ចំនួន​ពី​៥ ទៅ​៨​នាក់ មាន​ផ្ទុក​កូ​វីដ ១៩​។​គួរបញ្ជាក់​ផងដែរ​ថា នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​នេះ ចំនួន​ឆ្លង​ជំងឺ COVID19​បាន​កើន​ឡើងដល់​៩.៨៩៥.៩៥៣​ករណី​ហើយ​។​ក្នុងនោះ​មនុស្ស​ជាង​ជិត​៥០​ម៉ឺន​នាក់​បាន​ស្លាប់ និង​ជាង​៥,៣​លាន​នាក់ បានជា​សះស្បើយ​ឡើងវិញ​៕Skay news​

rsc

Leave a Reply

Your email address will not be published. Required fields are marked *