សន្តិសុខ

​រថយន្ត​តូច​បុក​ជាមួយ​រថយន្ត​ធំ​បណ្ដាលឱ្យ​បុរស​ម្នាក់​រងរបួស​ធ្ងន់​

ភ្នំពេញ​:​បុរស​ម្នាក់​បើករថយន្ត​យ៉ាង​លឿន​បាន​ជ្រុល​ទៅបុក​រថយន្ត​មួយគ្រឿង​ទៀត​ដឹក​ពោត​ពេញ បណ្ដាលឱ្យ​កៀប​ជាប់​បុរស​ម្នាក់​រងរបួស​ធ្ងន់​។​ហេតុការណ៍​បានកើត​ឡើង​ស្ថិត​នៅមុខ​វត្ត​ជ្រោយ​អំពិល​សង្កាត់​ក្បាល់កោះ​ខណ្ឌ​ច្បា​អំពៅ​កាលពី​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​៧​ខែមករា​ឆ្នាំ​២០២០​។​

​អ្នកបើកបរ​រថយន្ត​តូច​រងរបួស​ធ្ងន់​មានឈ្មោះ​ព្រហ្ម​តារា​រិ​ទ្ធ​ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​មន្ត្រីនគរបាល​ជិះ​រថយន្ត​កូ​ឡា​ពណ៌​ស្លែ​ពាក់​ស្លាក​លេខ​2A.0242​បើកបរ​តែម្នាក់ឯង​។​ចំណែក​អ្នកបើកបរ​រថយន្ត​កូរ៉េ​រងរបួស​ស្រាល​មានឈ្មោះ​អេង​ពុធ​ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​។​បើករថយន្ត​ម៉ាក​ហ៊ុ​យិន​ដាយ​ពណ៌​ខៀវ​ពាក់​ស្លាក​លេខ​2AJ.3116​បើកបរ​តែម្នាក់ឯង​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​មក​ធ្វើការ​វ៉ា​ស់វែង យក​រថយន្ត ទាំង​២​គ្រឿង​ទៅ​រក្សាទុក ដើម្បី​ធ្វើការ​ដោះ ស្រាយ​គ្នា​នៅពេល​ក្រោយ​៕​

rsc

Leave a Reply

Your email address will not be published. Required fields are marked *