ព័ត៌មានអន្តរជាតិ

សេដ្ឋី​អតីត​អ្នក​ប្រណាំង​រថយន្ត​Formula1​អាយុ​៨៩​ឆ្នាំ​អបអរ​កំណើត​កូនប្រុស​ជាមួយ​ប្រពន្ធ​ទី​បី​អាយុ​៤៤​ឆ្នាំ​

​អន្តរជាតិ​៖​លោក​បឺ​នី​អេក​ក្លេ​ស្តូ​ន​ទើបតែ​បង្កើត​វិថី​ជីវិត​មួយទៀត​។​ប៉ុន្តែ​កូនប្រុស​ឈ្មោះ​អា​សេ​របស់​មហាសេដ្ឋី​អាយុ ៨៩ ឆ្នាំ​រូបនេះ​ច្បាស់​ណាស់​គឺមាន​អនាគត​ដែលមាន​សុវត្ថិភាព​លើ​ដៃ​ម្តាយ​។​

មហាសេដ្ឋី​អតីត​អ្នក​ប្រណាំង​ឡាន Formula 1 រូបនេះ​និង​ប្រពន្ធ​ទី​៣​ឈ្មោះ ហ្វា​បៀ​ណា ផ្លូ​ស៊ី អាយុ ៤៤​ឆ្នាំ​កាលពី​ថ្ងៃ​សុក្រ​ទី​៣​កក្កដា​បាន​រៀបរាប់​អំពី​ក្តី​រីករាយ​របស់ខ្លួន​ខណៈ​អ្នក​ទាំងពីរ​បង្អួត​កូនប្រុស​ទើប​កើត​របស់ខ្លួន​ជា​លើកដំបូង​។​

​លោក​អេក​ក្លេ​ស្តូ​ន​បាន​ប្រាប់​កាសែត​ដេលី​មែ​ល​ថា “​វា​ទើប​កើត​បាន​ពីរ​ថ្ងៃ​នៅក្នុង​ពិភពលោក ។​ដូច្នេះ​វា​មិនទាន់​អាចធ្វើ​អ្វី​បាន​ច្រើន​ទេ​នៅពេលនេះ​ប៉ុន្តែ​វា​មាន​សុខ​ភាពល្អ​បរិបូរ​”​។​

លោកស្រី​ផ្លូ​ស៊ី​បានផ្តល់​កំណើត​ដល់ អា​ឡិច​សាន់​ឌ័​រ ឆាល អេក​ក្លេ​ស្តូ​ន ទម្ងន់ ៣,២ គីឡូក្រាម ដែលមាន​ឈ្មោះ​ខ្លី​ថា “​អា​សេ​”​កាលពី​ថ្ងៃ​ពុធ​ទី​១​កក្កដា​២០២០​នៅ​ជិត​ទីក្រុង​បឺ​ន​ប្រទេស​ស្វី​ស​កន្លែង​។​ដែល​អ្នក​ទាំងពីរ​ចំណាយពេល​បង្ខាំង​ខ្លួនឯង​ពី​កូ​វីដ​១៩​ក្នុងផ្ទះ​ខ្លួនឯង​នៅ​ទីនោះ​។​

​លោក​អេក​ក្លេ​ស្តូ​ន​មាន​កូនស្រី ៣ នាក់​ពី​អាពាហ៍ពិពាហ៍​ជាមួយ​ប្រពន្ធ​ទី​១​និង​ទី​២ និង​មាន​ចៅៗ ៥ នាក់​៕Rasmei news

rsc

Leave a Reply

Your email address will not be published. Required fields are marked *