ព័ត៌មានសង្គម សេដ្ឋកិច្ច

​ស្ពាន​ស្ទឹង​ស្តៅ​ស្រុក​សង្ក​ម​ថ្មី​បាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ​

ព្រះវិហារ​៖​កាលពី​ព្រឹក​ថ្ងៃទី​៥​ខែកក្កដា​ឆ្នាំ​២០២០​ស្ពាន​ស្ទឹង​ស្តៅ​ដែល​ស្ថិតនៅ​ក្នុងភូមិ​សុច​ឆ្លងទៅ​ភូមិ​ត្រពាំង​ធ្លក​ទៅ​តំបន់​អភិរក្ស​ព្រៃឈើ​សត្វព្រៃ​តំបន់ភ្នំ​ត្នោត​ភ្នំ​ពក​ក្នុង​ឃុំ​ស្តៅ​ស្រុក​សង្ក​ម​ថ្មី​ខេត្តព្រះវិហារ​ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ​។​

​លោក​ទេសរដ្ឋមន្ត្រី មាស សុភា បាន​ថ្លែងថា ស្ពាន​ស្ទឹង​ស្តៅ ដែល​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នៅថ្ងៃនេះ គឺ​កើតឡើង​តាម​ការស្នើសុំរ​បស់បង​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ស្តៅ​តាមរយៈ​អង្គ​វេទិការ​សាធារណៈ​របស់​ក្រុមការងារ​រាជរដ្ឋាភិបាល ដោយសារ​ស្ពាន​នេះ​មាន​សភាព​ចាស់​ទ្រុឌទ្រោម​មិនអាច​ឆ្លងកាត់​បាន​។

​លោក​បញ្ជាក់ថា​ស្ពាន​នេះ​គឺ​រង​ការឆាបឆេះ​ដោយសារ​ភ្លើងព្រៃ​មិនមាន​អ្នកណា​លួច​ដុត​ដូច​ការផ្សព្វផ្សាយ​តាមរយៈ​សារព័ត៌មាន និង​បណ្តាញ​សង្គម​នោះទេ​។​បន្ទាប់ពី​ការស្នើសុំ​របស់​ប្រជាពលរដ្ឋ ក្នុងនាម​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​ខេត្តព្រះវិហារ​រូបលោក​បាន​ពិភាក្សា​ជាមួយ​អជ្ញាធរ​ខេត្តព្រះវិហារ​។​

​ផ្អែក​តាម​តម្រូវការ​ចាំបាច់​ដោយមាន​ការឯកភាព​ពី​លោក​ទេសរដ្ឋមន្ត្រី​ស៊ុនចាន់ថុល​ជួយ​ដែក​ស្ពាន​បេឡា​ចាស់ៗ​និង​លោក​រដ្ឋមន្ត្រី​សាយ​សំ​អាល់​ជួយ​ឈើ​ផង​នោះ​លោក​បានឱ្យ​ក្រុមការងារ​មន្ទីរ​សាធារណការ​ខេត្ត​ជា​អ្នកទទួល​ការសាងសង់​ហើយ​ការសាងសង់​ស្ពាន​នេះ គឺ​មិនបាន​ប្រើប្រាស់​ថវិកា​របស់​រដ្ឋ ឬក៏​ជំនួយ​បរទេស​នោះទេ​។​

​លោក​បន្តថា​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ដែលមាន​សម្តេច​តេ​ជោ ហ៊ុនសែន​ជា​ប្រមុខ​តែងតែបាន​គិតគូរ​គ្រប់បែបយ៉ាង​ជូន​ដល់​ប្រជាពលរដ្ឋ​។​ជាមួយគ្នា​នោះ​លោក​ទេសរដ្ឋមន្ត្រី​មាស​សុភា​បាន​ថ្លែង​ជម្រាប​ជូនដំណឹង​ដ៏​រីករាយ​ដល់​ប្រជាពលរដ្ឋ​ស្រុក​សង្គម​ថ្មី​ថា​តាម​ការជូនដំណឹង​រប​ស់ម​ន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​ក្រាល​គ្រួស​ក្រហម​ទៅជា​ផ្លូវ​កៅស៊ូ​២​ជាន់​។​

ចាប់​ពីមុខ​សាលាស្រុក​សង្គម​ថ្មី​ទៅដល់​ទីប្រជុំជន​ភូមិ​តា​សែង​កណ្តាល​មាន​ប្រវែង​២៤​គីឡូម៉ែត្រ​គ្រោង​សាងសង់​នៅ​ឆ្នាំ​២០២១ និង​ផ្លូវ​ក្រាល​គ្រួស​ក្រហម​ប្រវែង ៣៨​គីឡូម៉ែត្រ​។

​ចាប់ពី​ខាងលិច​សាលាស្រុក​គូលែន មកដល់​ឃុំ​ស្តៅ​ស្រុក​សង្គម​ថ្មី​នឹង​សាងសង់​ផ្លូវ​ក្រាល​កៅស៊ូ​២​ជាន់ នៅ​ឆ្នាំ​២០២១ និង​គម្រោង​សាងសង់​ស្ថានីយ៍​ទឹកស្អាត កំរិត​សហគមន៍​១​កន្លែង​ទៀត​ចំណុះ​១​ម៉ឺន​លីត្រ នៅ​ភូមិ​ត្បែង ឃុំ​ចម្រើន ដែល​គម្រោង​នេះ នឹង​ចាប់ផ្តើម​អនុវត្ត​នៅ​ឆ្នាំ​២០២១​ផងដែរ​។​

​ដោយឡែក​លោក​សំលាង​ទ្រី​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​បាន​ថ្លែង​ឲ្យ​ដឹងថា ស្ពាន​ស្ទឹង​ស្តៅ​មាន​ទទឹង​៤.២​ម៉ែត្រ​និង​បណ្តោយ​ប្រវែង​៤៨​ម៉ែត្រ​អនុវត្ត​សាងសង់​ដោយ​មន្ទីរ​សាធារណការ​ខេត្ត​។​ក្នុងនោះដែរ​លោក​ទេសរដ្ឋមន្ត្រី​មាស​សុភា​បាន​ឧបត្ថម្ភ​ថវិកា​៥០​លាន​រៀល​បន្ថែមទៀត​។​

សូមបញ្ជាក់ថា ក្រៅពី​ការសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ស្ពាន​ស្ទឹង​ស្តៅ លោក​ទេសរដ្ឋមន្ត្រី មាស សុភា និង​ក្រុមការងារ​ក៏បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ទីស្នាក់ការ​គណបក្ស​ប្រជាជន​ឃុំ​រណ​សិ​រ្យ​ដែល​សាងសង់​អស់​ថវិកា​ជាង ១០០​លាន​រៀល និង​បាន​ប្រគេន​ទៀន​ព្រះវស្សា ដល់​ព្រះសង្ឃ ៨​វត្ត​នៅក្នុង​វត្ត​បឹង ស្រុក​សង្គម​ថ្មី​ផងដែរ​៕​វ៉ាន់ឌី​

rsc

Leave a Reply

Your email address will not be published. Required fields are marked *