សន្តិសុខ

​​សមត្ថកិច្ច​ចាប់​ចិន​ម្នាក់​និង​ម្នាក់ទៀត​រត់គេចខ្លួន​ក​រ​ណី​ប្លន់​លុយ​ពលរដ្ឋ​ជាង​៣០​លាន​រៀល​

ព្រះសីហនុ​៖​សមត្ថកិច្ច​ចម្រុះ​ខេត្ត​ព្រះសីហនុ​កាលពី​ព្រឹក​ថ្ងៃ​៥​ខែកក្កដា​ឆ្នាំ​២០២០​នេះ​បាន​ដេញ​បង្ក្រាប​អំពើ​ប្លន់​យកប្រាក់​ពី​ពលរដ្ឋ​អ្នក​ប្រកប​របរ​ដូរ​លុយ​។​ក្នុងនោះ​មាន​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​២​នាក់​ត្រូវបាន​ឃាត់ខ្លួន​។​

សមត្ថកិច្ច​បានឱ្យដឹង​បឋម​ថា​ជនល្មើស​មាន​គ្នា​២​នាក់​ជា​ជន​ជាតិចិន​បានធ្វើ​សកម្មភាព​ស្ទាក់​ប្លន់​ដោយ​ប្រើ​ដំបង​វាយ​ទៅលើ​ជនរងគ្រោះ​២​នាក់​ប្តី​ប្រពន្ធ​កំពុង​ជិះ​ម៉ូតូ​តាមផ្លូវ​ចេញចូល​ម្តុំ​ជិត​បុរី​ហ៊ីលតុន​ក្នុង​សង្កាត់​លេខ​៤​ក្រុងព្រះសីហនុ​។​នា​វេលា​ម៉ោង​ជិត​៩​ព្រឹក​ថ្ងៃទី​៥​ខែកក្កដា​នេះ​បណ្តាលឱ្យ​ជនរងគ្រោះ​រងរបួស​ក្នុងនោះ​ជនល្មើស​បាន​ប្លន់​យកលុយ​ពី​ជនរងគ្រោះ​មួយថង់​ប្រមាណ​៣០​លាន​រៀល រួច​គេចខ្លួន​។​

​ក្រោយពេល​កើតហេតុ ក៏មាន​អន្តរាគមន៍​ពី​កងសន្តិសុខ ដោយ​ព័ទ្ធ​ចាប់បាន​ជនសង្ស័យ​ម្នាក់ ប្រគល់ជូន​កម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្ត​នាំយកទៅ​សាកសួរ​បន្ត​។​ចំណែក​ជនល្មើស​ម្នាក់ទៀត​បាន​រត់គេចខ្លួន​ចូលក្នុង​ព្រៃ​ម្តុំ​នោះ​នាំ​យកលុយ​ប្លន់​បាន​ទៅជា​មួយ​ដោយ​បន្សល់ទុក​ម៉ូតូ​ជិះ​ធ្វើ​សកម្មភាព​។​

​បច្ចុប្បន្ន​នគរបាល​ជំនាញ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​នាំខ្លួន​ជនសង្ស័យ​និង​វត្ថុតាង​យកមក​រក្សាទុក ហើយ​ប្រតិបត្តិ​ការរុករក​ជន​ល្មើស ដែល​រត់គេចខ្លួន កំពុងធ្វើការ​រុករក​បន្ត​៕​សហការី


 

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *