សន្តិសុខ

​ស្ត្រី​ម្នាក់​មកពី​ខេត្តកំពង់ចាម​ធ្វើ​សកម្មភាព​កាត់​ខ្សែករ​នៅ​ខេត្តកណ្ដាល​

​កណ្ដាល​៖​ស្ត្រី​ម្នាក់​មកពី​ខេត្តកំពង់ចាម​បានធ្វើ​សកម្មភាព​កាត់​ខ្សែករ​នៅក្នុង​ផ្សារ​កំពង់កន្ទួត​ភូមិ​ស្វាយមីង​ឃុំ​បារគូ​ស្រុក​កណ្ដាលស្ទឹង​ខេត្តកណ្ដាល​។​ត្រូវ​ប្រជាពលរដ្ឋ​ឃើញ​ទាន់​នាំគ្នា​ដេញចាប់បាន​យកមក​ប្រគល់ឱ្យ​សមត្ថកិច្ច​ករណីនេះ​បានកើត​ឡើង​នៅ​ព្រឹក​ថ្ងៃទី​៥​ខែកក្កដា​ឆ្នាំ​២០២០​។​

​សមត្ថកិច្ច​បានដឹងថា​ជនរងគ្រោះ​មានឈ្មោះ​រឿង​ច​ន្ធី​ភេទ​ស្រី​អាយុ​៤០​ឆ្នាំមាន​ទីលំនៅ​ឃុំ​បារគូ​ស្រុក​កណ្ដាលស្ទឹង​ខេត្តកណ្ដាល​មាន​មុខរបរ​កសិករ​។​ចំណែក​ស្ត្រី​ជា​ជនសង្ស័យ​ឈ្មោះ​គីន​ស្រី​នាង​មុខរបរ​មិន​ពិតប្រាកដ​អាយុ​២៤​ឆ្នាំ​នៅ​ភូមិ​នាង​គ​ង្ហី​ង​សង្កាត់​សំបួរមាស​ក្រុង​កំពង់ចាម​ខេត្តកំពង់ចាម​។

​ក្រោយ​កើតហេតុ​វត្ថុតាង​ចាប់យក​បាន​មាន​លោហធាតុ​ពណ៌​លឿង​មួយ​ខ្សែ​មាន​បន្តោង​រូប​ឆ្កែ​ជា​របស់​ជនរងគ្រោះ​៕​

rsc

Leave a Reply

Your email address will not be published. Required fields are marked *