កីឡា

ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ​WT​បើក​វគ្គ​បណ្តុះបណ្តាល​គ្រូបង្វឹក​រយៈពេល​៤​ខែ

ភ្នំពេញ​៖​ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ​WT​បើក​វគ្គ​បណ្តុះបណ្តាល​គ្រូបង្វឹក​តេ​ក្វាន់​ដូ​WT​កម្រិត​គ្រូបង្វឹក​រយៈពេល​៤​ខែ​ដល់​សិក្ខាកាម​ជិត​១០​នាក់​ឱ្យ​ក្លាយជា​គ្រូបង្វឹក​កីឡា​ប្រភេទ​នេះ​នៅតាម​សាលារៀន​រដ្ឋ​និង​ក្លិប​តាម​បណ្តា​ខេត្ត​នានា​។​

លោក​ឆ​យ​យ៉ុង​សុក​គ្រូបង្វឹក​ជម្រើសជាតិ​ប្រាប់​ឱ្យដឹងថា​វគ្គ​បំប៉ន​ដល់​គ្រូបង្វឹក​លើក​នេះ​ដោយ​ផ្តោតលើ​ការហ្វឹកហាត់​បច្ចេកទេស​លើ​វិញ្ញាសា​សម្តែង​មេគុន​។​ចំពោះ​សិក្ខាកាម​ទាំងអស់​ក្រោយពី​បញ្ចប់​ក៏​បន្ត​បំពេញបេសកកម្ម​ទៅតាម​សាលារៀន​នានា​នៅ​ទូទាំងប្រទេស​។​ការបង្ហាត់បង្រៀន​ដោយ​រូបលោក​ផ្ទាល់​រៀងរាល់ថ្ងៃ​សៅរ៍ និង​អាទិត្យ​នៅ​អាគារ​ប៊ូ​យ៉ុង​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។​

​លោក​គ្រ​បាន​បន្តថា​វគ្គ​នេះ​ក្នុង​គោលបំណង​ក្នុងការ​អភិឌ្ឍន​វិស័យ​កីឡា​តេ​ក្វាន់​ដូ​WT​នៅ​ប្រទេស​កម្ពុជា ព្រមទាំង​ជា​ផែនការមេ​របស់​ប្រធាន​ខេ​មរ​សហព័ន្ធ​ជំរុញ​ពង្រីក​កីឡា​មួយ​នេះ​មាន​ទូទាំងប្រទេស និង​ត្រៀម​ដាក់​បញ្ជូន​លើក​ការសិក្សា​តាម​សាលា​រដ្ឋ​។

​វគ្គ​បណ្តុះបណ្តាល​នេះ អាច​ប្រព្រឹត្តទៅបាន ដោយ សារបាន​ថវិកា​គាំទ្រ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុង​ការជួយ​ព​ន្លឿ​ន​ខេ​មរ​សហព័ន្ធ តេ​ក្វាន់​ដូ ដើម្បី​ធ្វើការ​បណ្តុះបណ្តាល ធនធានមនុស្ស ។​ដូចជា​មន្ត្រី​បច្ចេកទេស​អាជ្ញាកណ្ដាល​-​ចៅក្រម និង​គ្រូបង្វឹក​តេ​ក្វាន់​ដូ​ថ្នាក់មូលដ្ឋាន​ថ្នាក់ជាតិ និង​ថ្នាក់​អន្តរជាតិ​ជាដើម​សម្រាប់​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​នា​ឆ្នាំ​២០២៣​ខាងមុខ​និង​ត្រៀម​ចូលរួម​ក្នុង​កម្មវិធី​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​នានា​។​

​លោក​គង់​ស​ក្ខិ​ដា​អគ្គលេខាធិការ​នៃ​ប្រធាន​ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ​WT​បានឱ្យដឹងថា​កន្លងមក​សហព័ន្ធ​ធ្លាប់​បើក​វគ្គ​បណ្តុះបណ្តាល​យើង​រៀបចំ​ចែកចេញជា​២​វគ្គ​ដែលមាន​សិក្ខាកាម​ចូលរួម​ចំនួន​៥០​នាក់​មកពី​រាជធានី​ខេត្ត​ចំនួន​៤ គឺ​ភ្នំពេញ កណ្តាល បាត់ដំបង់ និង​សៀមរាប​។​

​ដោយ​វគ្គ​បណ្តុះបណ្តាល​អាជ្ញាកណ្ដាល​ចៅក្រម​តេ​ក្វាន់​ដូ​ថ្នាក់មូលដ្ឋាន​-​ជាតិ​មាន​សិក្ខាកាម​សរុប​ចំនួន​២៥​នាក់​ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១៣​ដល់​ថ្ងៃទី​១៦​ខែធ្នូ​ឆ្នាំ​២០១៩​នៅ​សាល​ហ្វឹកហាត់​តេ​ក្វាន់​ដូ​ប៊ូ​យ៉ុង​-​ខ្មែរ បង្រៀន​ដោយ​អាជ្ញាកណ្តាល​អន្តរជាតិ​លោក​ហែម​សំណាង​និង​លោក​យឹម​ស​ត្ថា​៕​សហការី​

rsc

Leave a Reply

Your email address will not be published. Required fields are marked *