ព័ត៌មានសង្គម វប្បធម៌

រាជរដ្ឋាភិបាល​អបអ​រ​ខួប​៣​ឆ្នាំ​ការដាក់បញ្ចូល​តំបន់​ប្រាសាទសំបូរព្រៃគុក​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​

​ភ្នំពេញ​៖​រាជរដ្ឋាភិបាល​កម្ពុជា​អបអរសាទរ​ខួប​៣​ឆ្នាំ​នៃ​ការដាក់បញ្ចូល​តំបន់​ប្រាសាទសំបូរព្រៃគុក​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​។​ប្រមុខ​រាជរដ្ឋាភិបាល​សម្តរ​ច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន កាលពី​ព្រឹក​ថ្ងៃទី​៨​ខែកក្កដា​នេះ​បញ្ជាក់​តាម​ផេ​ក​ហ្វេ​ស​បុក​ផ្លូវការ​ថា​៖”​អបអរសាទរ​ខួប​៣​ឆ្នាំ​នៃ​ការដាក់បញ្ចូល​តំបន់​ប្រាសាទសំបូរព្រៃគុក​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​។​

​ថ្ងៃទី​៨​ខែកក្កដា​ឆ្នាំ​២០២០​នេះ​ខួប​៣​ឆ្នាំ​(៨​កក្កដា​២០១៧,៨​កក្កដា​២០២០)​នៃ​ការដាក់បញ្ចូល​ប្រាសាទសំបូរព្រៃគុក​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​នៅ​ទីក្រុង​Krakow ប្រទេស​ប៉ូឡូញ​”​។

​សម្តេច​បាន​បន្តថា​”​ក្រោយ ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ ពិភពលោក​ប្រាសាទសំបូរព្រៃគុក ដែល ស្ថិតនៅ ភូមិ សំបូរ ឃុំ​សំបូរ​ស្រុក​ប្រាសាទ​សំបូរ​ខេត្តកំពង់ធំ​បាន ក្លាយជា​តំបន់​ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ​ដ៏​ទាក់ទាញ​មួយ ។​

ប្រាសាទសំបូរព្រៃគុក​មាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​សំបូរ ឃុំ​សំបូរ ស្រុក​ប្រាសាទ​សំបូរ​ខេត្តកំពង់ធំ​ដែលមាន​ចម្ងាយ​២៥​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តកំពង់ធំ​តាមផ្លូវ​ជាតិ​លេខ​៦៤​បត់​ស្តាំ​តាមផ្លូវ​កូន​ត្នោត​។​

​ប្រាសាទ​នេះ​ជា​រាជធានី​ចាស់​បុរាណ​ឈ្មោះថា​ឥសាន​បុ​រៈ​ដែល​កាលពី​សម័យ​នោះ​ជា​មជ្ឈមណ្ឌល​នៃ​សាសនា​ឧទ្ទិស​ថ្វាយ​ដល់​សិវៈ​និយម​។​ក្រុម​ប្រាសាទ​នេះ​សាងសង់​អំពី​ឥដ្ឋតាន់​ថ្មបាយក្រៀម​និង​ថ្មភក់​ជាដើម​”៕​រ​.​រិ​ទ្ធ​/​

rsc

Leave a Reply

Your email address will not be published. Required fields are marked *