ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

​ចុះបង្ក្រាប​បទល្មើស​រយៈ​ពេល​២​ថ្ងៃ​រឹបអូស​ឈើ​ខុសច្បាប់​ជិត​១០​ម៉ែត្រគូប​

ព្រះវិហារ​៖​កាលពី​រសៀល​ថ្ងៃទី​១៨​ខែកក្កដា​ឆ្នាំ​២០២០​សមត្ថកិច្ច​បាន​ចុះបង្ក្រាប​បទល្មើស​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​២​ថ្ងៃ​។​ជា​លទ្ធផល​រឹបអូស​ឈើ​ប្រភេទ​លេខ​២​ជិត​១០​ម៉ែត្រគូប​ដែល​ឈ្មួញ​លាក់ទុក​នៅ​២​ទីតាំង​ផ្សេងគ្នា​ក្នុងស្រុក​ឆែប​ខេត្តព្រះវិហារ​។​

​លោក​សុកសាន្ត​តា​រ៉ា​អភិបាលស្រុក​ឆែប​បាន​ប្រាប់​ឱ្យដឹងថា​ដោយ​អនុវត្តតាម​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ក៏ដូចជា​បទបញ្ជា​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍​សៅ​សុខា​ប្រធាន​គណៈកម្មាធិការ​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​។​

ជាមួយនិង​បទបញ្ជា​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​ស្តីពី​ការបង្ក្រាប​និង​ទប់ស្កាត់​ការកាប់បំផ្លាញ​ការដឹកជញ្ជូន​ឈើ​ដោយ​ខុសច្បាប់​ឱ្យមាន​ប្រសិទ្ធិភាព​នោះអាជ្ញាធរ​ស្រុក​ឆែប​ជានិច្ច​ជា​កាល​បាន​ដឹកនាំ​កម្លាំងចម្រុះ​របស់​ស្រុក​ចុះបង្ក្រាប​បានជា​បន្តបន្ទាប់​។​

​លោក​អភិបាលស្រុក​បាន​បន្តថា​ជាក់ស្តែង​នាពេល​កន្លងទៅ​កាលពី​ថ្ងៃទី​១៦​ខែកក្កដា​ឆ្នាំ​២០២០​បាន​ចុះបង្ក្រាប​និង​រឹបអូស​ឈើ​ចំនួន​៣,១២៧​ម៉ែត្រគូប​ដែលជា​ឈើ​សន្និធិ​ដោយ​គ្មាន​លិខិតអនុញ្ញាត​។​

ដែល​ឈ្មួញ​លាក់ទុក​នៅ​ភូមិ​ឆែប​លិច​ឃុំ​ឆែប​មួយ​ស្រុក​ឆែប​ខេត្តព្រះវិហារ​។​នៅ​ថ្ងៃទី​១៧​ខែកក្កដា​អាជ្ញាធរ​បាន​ចុះបង្ក្រាប​និង​ដកហូត​ឈើ​សរុប​៥,៣៨១១​ម៉ែត្រគូប​ដែល​ញ្មួ​ញ​លាក់ទុក​ក្នុងព្រៃ​ស្ថិតនៅ​ភូមិ​ពោធិ​ទាប​ឃុំ​ម្លូព្រៃ​មួយ ស្រុក​ឆែប​។​

​ជាមួយគ្នានេះ​លោក​អភិបាលស្រុក​ឆែប​បាន​ថ្លែង​កោតសរសើរ​ដល់​កម្លាំង​ចម្រុះ​របស់​ស្រុក​ដែល​កន្លងមក​ក៏ដូចជា​បច្ចុប្បន្ននេះ​តែងតែ​ខិតខំ​បំពេញ​តួនាទី​ភារកិច្ច​បានល្អ​ប្រសើរ​ក្នុងការ​បង្ក្រាប​និង​ទប់ស្កាត់បាន​នូវ​បទល្មើស​ធនធានធម្មជាតិ បានជា​បន្តបន្ទាប់​ស្របតាម​ទិសដៅ​របស់​ថ្នាក់ដឹកនាំ​៕ប៊ូ រ៉ា​

Leave a Reply

Your email address will not be published. Required fields are marked *