ព័ត៌មានសង្គម

ប្រជា​ពលរដ្ឋ​ក្រីក្រ​មក​សាលាខេត្ត​សុំ​អន្តរាគមន៍​ពីបញ្ហា​ប័ណ្ណ​ក្រីក្រ​

បន្ទាយមានជ័យ​៖​ពលរដ្ឋ​ពីរ​ភូមិ​នៅ​ដាច់ស្រយាល​និង​ភូមិ​ជាយក្រុង​បាន​លើកគ្នា​មក​សាលាខេត្ត​សុំ​អន្តរាគមន៍​បញ្ហា​ប័ណ្ណ​ក្រីក្រ​។​លោក​លី​សារី​អភិបាលរង​ខេត្ត​ជំនួសមុខ​លោក​អ៊ុ​រាត្រី​អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​ជូ​ប​ប្រជុំ​រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​២​ឃុំ​ចំនួន​៣១​គ្រួសារ​ដែល​បាន​តវ៉ា​សុំ​ប័ណ្ណ​ក្រីក្រ​។​

​ក្នុងនោះ​គឺ​មកពី​ចែក​អង្គរ​ថ្ម​ដប់​ឃុំ​សំបួរ​ស្រុក​មង្គល​បូរី​៧​គ្រួសារ​និង​មកពី​ភូមិ​មួយចំនួន​នៃ​សង្កាត់​ភ្នៀ​ត​ក្រុង​សិរីសោភ័ណ​ចំនួន​២៤​គ្រួសារ​។​ពលរដ្ឋ​បាន​និយាយថា​៖​ពួកខ្លួន​ក្រីក្រ​ជួប​ការលំបាក​ជីវភាព​ហើយ​រង​ផលប៉ះពាល់​ពី​ជំងឺ​កូ​វីដ​១៩​ចេញទៅ​ធ្វើការ​នៅក្នុង​និង​ក្រៅប្រទេស​មិនបាន​។​មេភូមិ​ក៏​មិន​ព្រម​ចុះឈ្មោះ​ដើម្បី​បាន​ប័ណ្ណ​ក្រីក្រ​សម្រាប់​ទទួល​សាច់ប្រាក់​ពីរ​ដ្ឋ ។​

​លោក​លី​សារី​បាន​សន្យា​ឱ្យ​មន្ទីរជំនាញ​និង​ក្រុមការងារ​ចុះ​ពិនិត្យ​ផ្ទៀ​ផ្ទាត់​និង​សម្ភាសន៍​បងប្អូន​រក​ការពិត​។​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​និង​នាំយក​អំណោយ​ចែកជូន​នៅពេល​បន្ទាប់​គឺ​ក្រោយ​ក្រុមការងារ​ចុះ​ស្រង់​និង​វាយតម្លៃ​រួច​៕

Leave a Reply

Your email address will not be published. Required fields are marked *