សន្តិសុខ

​តុលាការ​ឃុំខ្លួន​ឪពុក​រំលោភ​កូនបង្កើត​បានសម្រេច​ជាច្រើន​ដង​នៅ​ស្រុក​ថ្ពង​

​កំពង់ស្ពឺ​៖​តុលាការ​សម្រេច​ឃុំខ្លួន​ឪពុក​ដែល​រំលោភ​កូន​ខ្លួនឯង​បង្កើត​បានសម្រេច​ជាច្រើន​ដង​ហើយ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​តាម​ពាក្យបណ្តឹង​ជនរងគ្រោះ​នៅ​ចំណុច​ភូមិក​ន្ធាំ​ឃុំ​វាល​ពន់​ស្រុក​ថ្ពង​ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២០​។​

​លោក ហ៊ុន​សុខ​ហុន អធិការ​ស្រុក​ថ្ពង បានឱ្យដឹងថា​ជនសង្ស័យ​ជា​ឪពុក​ឈ្មោះ ជា ហាន អាយុ​៤២​ឆ្នាំ និង​ជនរងគ្រោះ​ជា​កូន​ឈ្មោះ​ហ​.​ស​.​ណ​អាយុ​១៦​ឆ្នាំ​ទាំងពីរ​នាក់​រស់នៅ​ភូមិ​ឃុំ​ខាងលើ​។​ក្រោយពី​ទទួល​ពាក្យបណ្តឹង​ពី​ប្រពន្ធ​ព្រមទាំង​ជនរងគ្រោះ​នោះមក​លោក​ក៏បាន​បញ្ជា​កម្លាំង​ឃាត់​និង​នាំខ្លួន​បុរស​សង្ស័យ​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្ពង​ដើម្បី​សាកសួរ​។​

​ជនរងគ្រោះ​បាន​រៀបរាប់ថា​៖​មុនពេល​កើតហេតុ​ខ្លួន​កំពុង​នៅលើផ្ទះ​តែម្នាក់ឯង​រីឯ​ម្តាយ​បាន​ដើរទៅ​ទិញ​ម្ហូប​ស្រាប់តែ​ឪពុក​ឃើញ​ឱកាសល្អ​បាន​អោបថើប​និង​បង្ខំ​នាង​រួមភេទ​ជាមួយ​ជា​បន្តបន្ទាប់​។​នាង​ក៏​និយាយ​ទៅ​ឪពុក​ខ្លួន​ថា​សូម​ឪ​ឯង​កុំ​ដេក​ជាមួយ​ខ្ញុំ​ទៀត​អី​ខ្ញុំ​ខ្លាច​ណាស់​។​បន្ទាប់មក​ជនសង្ស័យ​បាន​ខឹង​យ៉ាងខ្លាំង​។​ដោយ​ទ្រាំ​និង​ទង្វើ​ថោកទាប​របស់​ឪពុក​មិនបាន​នាង​បាន​ប្រាប់​ម្តាយ​ព្រមទាំង​ដាក់ពាក្យ​បណ្តឹង​ឱ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ រក​យុត្តិធម៌​ជូន​ខ្លួន ។​

​ចម្លើយសារភាព​របស់​ជនសង្ស័យ​ឈ្មោះ​ជា​ហាន​បានបញ្ជាក់​ឱ្យដឹងថា​ខ្លួន​ពិតជា​មួយ​បាន​បង្ខំ​រួមភេទ​ជាមួយ​ជនរងគ្រោះ​ដែលជា​កូនបង្កើត​ខ្លួន​ពិតប្រាកដ​មែន​។​ក្រោយពី​កូន​ពេញក្រមុំ​បាន​ចំនួន​៣​លើក​មកហើយ​។​លើកចុងក្រោយ​ដឹង​ដល់​ប្រពន្ធ​ទើប​ឈានដល់​ការឃាត់ខ្លួន​តែម្តង​។​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២០៕​

Leave a Reply

Your email address will not be published. Required fields are marked *