កម្សាន្ត

​ហួសចិត្ត​!​ធំ​ប៉ុណ្ណឹង​ហើយ​ស្រី​ម៉ុ​ច​ត្អូញ​ថា​តូច​ទៀត​

​ភ្នំពេញ​៖​តួអង្គ​ក្នុង​បទ​ចម្រៀង​“​ជីដូន​កាកី​”​អ្នកនាង​ស្រី​ម៉ុ​ច​បើទោះបី​ជាមាន​វ័យ​ជ្រេ​មានកូន​ប្រុស​ស្រី​កំ​ឡោះ​ក្រមុំ​ហើយ​ក្តី​ក៏​ជានិច្ចកាល​អ្នកនាង​នៅតែ​បង្ហាញ​ភាព​ស៊ិ​ច​ស៊ី​បញ្ចេញ​ដើមទ្រូង​ទ្រលុកទ្រលន់​បង្អួត​មហា​ជន​ដូច​មុន​ដដែល​។​ប៉ុន្តែ​បច្ចុប្បន្ន​បើទោះបីជា​ដើមទ្រូង​អ្នកនាង​មាន​ទំហំ​មួយ​គួរឱ្យ​ចាប់អារម្មណ៍​ទៅហើយ​ក្ដី ក៏​អ្នកនាង​នៅតែ​ត្អូញ​ថា​នៅ​ស្ទើរ​មិនទាន់​សមបំណង​ទៀត​។​

​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​អតីត​តារា​រូបនេះ​បានឱ្យដឹង​ដោយ​ភ្ជាប់​ជាមួយ​រូបថត​ដ៏​សិច​ស៊ី​ផ្ទាល់ខ្លួន​អមដោយ​ខ្លឹមសារ​ថា​៖“​ជេរ​ក៏មាន​,​អ្នក​ស​សើរ​ក៏មាន​សំខាន់​អត់​បានធ្វើ​អី​ខុស​គ្រាន់តែ​ស្ដាយ​ថា​កាល​ហ្នឹង​នៅ​មិនទាន់​ចាក់ឱ្យ​ពេញ​បាន​មើលទៅ​មិនសូវ​ឃើញ​ស្អាត …”​។​

​គួរ​បញ្ជាក់ថា​កន្លងមក​អតីត​តារា​សម្ដែង​រូបនេះ​ក៏​ធ្លាប់​ត្រូវបាន​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ចេញ​លិខិត​ជា​ផ្លូវ​ការព្រមាន​ពី​រឿង​ស្លៀកពាក់​ស៊ិ​ច​ស៊ី​ជ្រុល​ពេក​ផងដែរ​។​ប៉ុន្តែ​អ្នកនាង​ក៏បាន​ចេញ​លិខិត​តប​ទៅវិញ​ថា​ខ្លួន​បាន​លាឈប់​ពី​វិស័យ​សិល្បៈ​តាំងពី​ឆ្នាំ​២០០៨​ម្លេះ​។​ដូច្នេះ​អ្នកនាង​មិនមែនជា​អ្នកសិល្បៈ​ដែល​ក្រសួង​ត្រូវ​ព្រមាន​ទៀត​ទេ​៕Skay news

Leave a Reply

Your email address will not be published. Required fields are marked *