ព័ត៌មានសង្គម សេដ្ឋកិច្ច

អាជ្ញាធរជួយ​ជួសជុល​ដំបូល​ផ្សា​របឹង​កុក​និង​ផ្សារ​ធំថ្មី​កំពង់ចាម​ប្រើប្រាស់​កញ្ចប់​ថវិកាខេត្ត​​

កំពង់ចាម​៖អាជ្ញាធរខេត្ត​កំពង់ចាម បានសម្រេច​រំលែក​កញ្ចប់​ថវិកា​រដ្ឋបាលខេត្ត ដើម្បី​ជួយ​ជួលជុល​ដំបូល​ផ្សា​របឹង​កុក​និង​ផ្សារ​ធំថ្មី​កំពង់ចាម​ក្រុង​កំពង់ចាម​តាម​សំណើ​របស់​គណ​:​អាជីវករ​ផ្សារ​ទាំងពីរ​ដែល​គ្រោង​នឹង​ដំណើរ​ការជួសជុល​ក្នុង​រង្វង់​ខែសីហា​ឆ្នាំ​២០២០​។​

លោក​ប្រាក់​ទិ​ត្យ​នាយក​ទីចាត់ការ​ផែនការ​និង​វិនិយោគ​ខេត្តកំពង់ចាម​បាន​ឱ្យដឹង​នៅ​ថ្ងៃទី​២៦​កក្កដា​ថា​អាជ្ញាធរខេត្ត​ពិតជា​ឱ្យ​មន្ត្រី​ជំនាញ​ចុះ​សិក្សា​លើ​គម្រោង​ជួសជុល​ផ្សារ​ទាំងពីរ​ខាងលើ​នោះ​មែន​គឺ​នឹង​ប្រើប្រាស់​កញ្ចប់​របស់​រដ្ឋ​បាល​ខេត្ត​។​ដោយ​គម្រោង​នេះ​បានដាក់​ស្នើឡើង​ទៅកាន់​ក្រសួងមហាផ្ទៃ​រួចរាល់​ហើយ​។​

​លោកនាយក​ទីចាត់ការ​បាន​ប្រាប់ទៀតថា ក្នុងនោះ​ដំបូល​ផ្សា​របឹង​កុក​ដែល​ត្រូវ​ជួសជុល​មាន​ទំហំ ៤.០០០​ម៉ែត្រការ៉េ​និង​ផ្សារ​ធំថ្មី​កំពង់ចាម​មាន​ទំហំ​៦.៣៨០​ម៉ែត្រការ៉េ​។​ដោយ​នឹង​អាច​ចាប់ផ្តើម​ដំណើរការ​ជួសជុល​ក្នុង​រង្វង់​ចាប់​ខែសីហា ឆ្នាំ​២០២០ ឆាប់ៗ ខាងមុខនេះ​។​

​អ្នកស្រី​ឡុង​ឆៃ​អ៊ី​ប្រធាន​គណ​:​អាជីវករ​ផ្សា​របឹង​កុក​បានឱ្យដឹងថា​ផ្សា​របឹង​កុក​សាងសង់​តាំងពី​ឆ្នាំ​១៩៩៩​គឺមាន​តែ​តួ​ដំបូល​ធំ​របស់​ផ្សារ​តែម្តង​។​ធ្វើឱ្យ​អាជីវករ​លក់ដូរ​នៅ​ចំហៀង​ទាំងពីរ​ខាងក្រោយ​និង​ខាងមុខ​ផ្សារ​ក្តៅ​និង​ទទឹក​ទឹកភ្លៀង​។​អីចឹង​ឆ្នាំ​២០១៥​លោក​លន់លឹម​ថៃ​នៅ​ជា​អភិបាលខេត្ត​កំពង់ចាម​បាន​សង់​ឱ្យបាន​ចំនួន​បី​ជ្រុង គឺ​នៅសល់ មួយ​ជ្រុង​ខាងមុខ​។​

​អ្នកស្រី​ប្រធាន​គណ​:​អាជីវករ​ផ្សា​របឹង​កុក​បាន​បន្តថា​ដល់​លោក​អ៊ុន​ចាន់​ដា​មកកាន់​ជា​អភិបាល​ខេត្តកំពង់ចាម​បាន​អញ្ជើញ​សាកសួរ​សំណេះសំណាល​ផ្ទាល់​ជាមួយ​អាជីវករ​គឺ​ពួកគាត់​បាននាំគ្នា​ស្នើសុំ​ដំបូល​នៅសល់​មួយ​ជ្រុង​ខាងមុខនេះ​ឡើង​។​គឺ​លោក​បាន​ឯកភាព​តាម​សំណើ​របស់​អាជីវករ​តែម្តង​។ ដូច្នេះ​ផ្សា​របឹង​កុក​នឹងមាន​ដំបូល​ជ្រក​ទឹកភ្លៀង និង​បាំង​កម្តៅថ្ងៃ​សរុប​ចំនួន​ជិត​៧០០ តូប​៕សម្បត្តិ

Leave a Reply

Your email address will not be published. Required fields are marked *