សន្តិសុខ

​សមត្ថកិច្ចចាប់​ជនម្នាក់​ពាក់ព័ន្ធ​ញៀន​នៅ​តំបន់​នេសាទ​សមុទ្រ​

ខេត្តព្រះសីហនុ៖សមត្ថកិច្ចកងរាជអាវុធហត្ថបានចាប់ជនសង្ស័យម្នាក់ដែលពាក់ព័ន្ធគ្រឿងញៀនខណៈ​កំពុង​ប្រព្រឹត្ត នៅ​ក្រុម​២​ភូមិ​៤​ឃុំ​ទំនប់រលក​ស្រុក​ស្ទឹងហាវ​ខេត្តព្រះសីហនុកាលពី​រសៀល​ថ្ងៃទី ២៧ ខែកក្កដាឆ្នាំ​២០២០​។​

​កម្លាំ​ង​កងរាជអាវុធហត្ថ​ស្រុក​ស្ទឹងហាវ បាន​ឱ្យដឹងថាៈ​ជនសង្ស័យ ឈ្មោះ ជឿន សីហា ហៅ​អាទិត្យ ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ​មុខរបរ​កម្មករ​ស្នាក់នៅ​ក្រុម​១៣​ភូមិ​៤​ឃុំ​ទំនប់រលក​ស្រុក​ស្ទឹងហាវ​ខេត្ត​ព្រះសីហនុ​។​ប្រភព​ដដែល​បន្តថា កម្លាំងបាន​ដកហូតយក​វត្ថុតាង​រួមមាន​៖១. ម្សៅ​ស​ថ្លា​ចំនួន ១៤​កញ្ជប់​២.​ទូរស័ព្ទដៃ​ចំនួន​០២​គ្រឿង​៣.​កាំភ្លើង​កែឆ្នៃ​ចំនួន​២​ដើម​៤.​ដាវ​ចំនួន​១​ដើម​៥.​ដប​ជក់​ចំនួន​១​។​
៦.​ដែកកេះ​ចំនួន​១​ប្រអប់​៧.​ក​ន្ទ្រៃ​ចំនួន​២៨.​ទុយោ​១​ថង់​៩.​គ្រាប់កង់​មួយចំនួន​១០.​ម៉ូតូ​១​គ្រឿង​ម៉ាក់​AIRBIADE​ពណ៌​ក្រហម​គ្មាន​ស្លាក​លេខ​។​បច្ចុប្បន្ន​កម្លាំង​កងរាជអាវុធហត្ថ​កំពុង​សាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ផ្តន្ទាទោស​តាម​នីតិវិធី​៕

Leave a Reply

Your email address will not be published. Required fields are marked *