ព័ត៌មានសង្គម សេដ្ឋកិច្ច

​អភិបាលខេត្ត​ស្វាយរៀង​ចុះ​ពិនិត្យ​ពី​ស្ថានភាព​រស់នៅរ​បស់បង​ប្អូន​អតីតយុទ្ធជន​

ខេត្តស្វាយរៀង​៖​អភិបាលខេត្ត​អញ្ជើញ​ចុះ​ពិនិត្យមើល​ពី​ស្ថានភាព​រស់នៅរ​បស់បង​ប្អូន​អតីតយុទ្ធជន​ដែល​ទទួលបាន​ផ្ទះ​និង​ដី​សម្បទាន​សង្គមកិច្ច​នៅ​តំបន់​ផ្ទះ​៤០០​ខ្នង​ក្នុងភូមិ​ជីកដី​ឃុំ​អណ្ដូង​ត្របែក​ស្រុក​រមាសហែក​ខេត្តស្វាយរៀង​។​

​លោក​ម៉ែន​វិបុល​អភិបាល​ខេត្តស្វាយរៀង​កាលពី​ព្រឹក​ថ្ងៃទី​២៨​ខែកក្កដា​ឆ្នាំ​២០២០​នេះ​បាន​អញ្ជើញ​ចុះ​ពិនិត្យមើល​ពី​ស្ថានភាព​រស់នៅរ​បស់បង​ប្អូន​អតីតយុទ្ធជន​ដែល​ទទួលបាន​ផ្ទះ​និង​ដី​សម្បទាន​សង្គមកិច្ច​នៅ​តំបន់​ផ្ទះ​៤០០​ខ្នង​។

​ក្នុងភូមិ​ជីកដី​ឃុំ​អណ្ដូង​ត្របែក​ស្រុក​រមាសហែក​និង​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ក្រាល​គ្រួស​ក្រហម​ប្រវែង​១.៩២០​ម៉ែត្រ​ដើម្បី​បង្ក​ភាព​ស្រួល​ដល់​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ ។​

លោក​អភិបាលខេត្ត ក៏បាន​លើកទឹកចិត្ត​ឱ្យ​បងប្អូន​បន្ត​ខិតខំ​បង្កបង្កើនផល ដាំ​ដំណាំ ដើមឈើ​ហូប​ផ្លែ និង​ចិញ្ចឹមសត្វ​បន្ថែមទៀត​ដើម្បី​បង្កើន​ជីវភាព​គ្រួសារ និង​អញ្ជើញ​មក​រស់នៅ​ឱ្យបាន​ជាប់លាប់ ចូលរួម​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ត្រូវធ្វើ​អនាម័យ​សុខភាព​ឲ្យ​បានជា​ប្រចាំ ។​ដើម្បី​ការពារ​កុំឱ្យ​មាន​ឆ្លង​មេរោគ​កូ​វីដ​-១៩​។​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​និង​អប់រំ​ណែនាំ​កូនចៅ​ចៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​៕

Leave a Reply

Your email address will not be published. Required fields are marked *