Featured ព័ត៌មានអន្តរជាតិ

អ្នក​ឆ្លង​កូ​វីដ​១៩​នៅ​ទូទាំង​ពិភពលោក​កើន​ដល់​១៨,២​លាន​ករណី​

អន្តរជាតិ​៖​យោងតាម​តួលេខ​ស្តីពី​ចំនួន​អ្នក​ឆ្លង​និង​ស្លាប់​ដោយសារ​វីរុស​កូ​វីដ​១៩​ចេញពី​គេ​ទំព័រ​អន្តរជាតិ Worldometer​គិត​ត្រឹម​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៣​ខែសីហា​ឆ្នាំ​២០២០​នេះ​បាន​បង្ហាញថាៈ​ចំនួន​ឆ្លង​ជំងឺ​កូ​វីដ​១៩​នៅ​ទូទាំង​ពិភពលោក​បាន​កើនឡើង​ដល់​១៨.២១៨.៨៤១​ករណី​។​ក្នុងនោះ​មនុស្ស​ជិត​៧០​ម៉ឺន​នាក់​ស្លាប់ និង​ជាង​១១​លាន​នាក់ បានជា​សះស្បើយ​ឡើងវិញ​។​

​សូមបញ្ជាក់​ផងដែរ​ថា​ក្នុងចំណោម​អ្នក​ឆ្លង​សរុប​ទាំង​ជាង​១៨​លាន​នាក់​នោះគេ​ឃើញ​មាន​ប្រទេស​អា​មេ​ចរិច មា​អត្រា​អ្នក​ឆ្លង​រាលដាល​ខ្លាំងជាងគេ ដែល​គិត​ត្រឹម​ព្រឹក​នេះ អាមេរិក មាន​ឆ្លង​ជិត​៥​លាន​ករណី ។​ក្នុងនោះ​អ្នកស្លាប់​សរុប​កើន​ដល់​១៥៨.៣២២​នាក់​។​នា​ព្រឹក​នេះ​ផងដែរ​អាមេរិក​រកឃើញ​អ្នក​ឆ្លង​ថ្មី​រហូតដល់​៤៧.៣៣៦​ករណី និង​ស្លាប់​៤២៤​នាក់​។​

​តាម​តួរ​លេខ​ចេញពី worldometer ខាងលើ​នោះ បាន​បញ្ជាក់ថា រហូតមកដល់​ពេលនេះ កូ​វីដ​១៩ បាន​ឆ្លង​រាតត្បាត​ចូលដល់​ប្រទេស​ចំនួន ២១៥​ហើយ​៕Skay nwes​

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *