សន្តិសុខ

​ក្មេងប្រុស​ម្នាក់​ធ្លាក់​ពីលើ​អាគារ​ជាន់​ទី​៦​នៃ​អាគារ​កម្ពស់​៤៣​ជាន់​ស្លាប់​ភ្លាម​

ភ្នំពេញ​៖​ក្មេងប្រុស​ជា​ជនជាតិ​បរទេស​ម្នាក់​បាន​ធ្លាក់​ពីលើ​អាគារ​ស្លាប់​បង្ក​ការភ្ញាក់ផ្អើល​កាល ពី​យប់​ទី​៤​ខែសីហា​ឆ្នាំ​២០២០​។​នៅ​ចំណុច​អាគារ​ខុន​ដូរ PENTHOUSE​តាម​បណ្តោយ​ផ្លូវ​សុធារស់ ចំណុច​ខាងមុខ​ផ្សារ​អី​អន​១​សង្កាត់​ទន្លេបាសាក់​ខណ្ឌចំការមន​។​សព​ក្មេងប្រុស​ជនរងគ្រោះ​អាយុ​ប្រហែល​១៣​ឆ្នាំ​ជា​ជនជាតិ​ចិន​។​

តាម​ការ​ឱ្យដឹងពី​សន្តិ​សុខ​បាន​ប្រាប់ថាៈ​រូបគាត់​កំពុង​ឈ​យាម​នៅ​ទីតាំង​លុះ​មកដល់​វេលា​កើតហេតុ​ក៏​ស្រាប់តែ​ជនរងគ្រោះ​បាន​ធ្លាក់​ពីលើ​អាគារ​ជាន់​ទី​៦​បែកក្បាល​ស្លាប់​ភ្លាមៗ​ដោយ​មិនដឹង​ពី​មូលហេតុ​។

​ពាក់ព័ន្ធ​ករណីនេះ​ក្រុម​អ្នកសារព័ត៌មាន​សុំ​ការបញ្ជាក់​ពី​សមត្ថកិច្ច​នគរបាល​ខណ្ឌចំការមន​។​តែ​សមត្ថកិច្ច​មិន​បញ្ជាក់ថា​ជា​ករណី​អ្វី​នោះទេ​និង​ព្យាយាម​លាក់បាំង​ព័ត៌មាន​មិនឱ្យ​ក្រុម​អ្នកសារព័ត៌មាន​ចូលទៅ​ថត​និង​សាកសួរ​ព័ត៌មាន​លម្អិត​ឡើយ​៕សហការី

rsc

Leave a Reply

Your email address will not be published. Required fields are marked *