សន្តិសុខ

​ស្គាល់​អត្តសញ្ញាណ​សព​ដែល​ស្លាប់​ក្រោម​ម៉ូតូ​ក្នុង​ប្រឡាយទឹក​ហើយ

ភ្នំពេញ​៖​សាកសព​បុរស​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ស្លាប់​ក្រោម​ម៉ូតូ​នៅក្នុង​ប្រឡាយទឹក បង្ក​ឱ្យ​ភ្ញាក់ផ្អើល តាំងពី​វេលា​ម៉ោង​១១​យប់​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០២០ នៅតាម​ផ្លូវ​បេតុង ភូមិ​ខ្វែ សង្កាត់​ត្រពាំង​ក្រសាំង​ខណ្ឌ​ពោធិ​សែន​ជ័យ​។

​សមត្ថកិច្ច​មូលដ្ឋាន​បានត្រឹមតែ​ដេក​យាម​សព​រហូតដល់​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៥​ខែសីហា​ឆ្នាំ​២០២០​ទើប​សមត្ថកិច្ច​ជំនាញ​កោសល្យវិច័យ​ស្រង់​លើក​ទាំង​ម៉ូតូ​ទាំង​សាកសព​ឡើងគោក​ដើម្បី​ពិនិត្យ​ឱ្យដឹងថា​ស្លាប់​ដោយសារ​អ្វី ។​

​សាកសព​បាន​ស្គាល់​អត្តសញ្ញាណ​ហើយ មានឈ្មោះ បូរ លី​ហួរ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ ជាងដែក ស្នាក់នៅ​កន្លែង​សិប្បកម្ម ភូមិ​ត្រពាំង​អណ្តូង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ មាន​ស្រុកកំណើត ភូមិ​កោះទាវ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល ។

​តាម​ការបំភ្លឺ​ពី​បុរស​ឈ្មោះ​ស៊ិន សំណាង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​មេជាង ស្នាក់នៅ​ភូមិ​សាមគ្គី​៤ សង្កាត់​ត្រពាំង​ក្រសាំង​ខណ្ឌ​ពោធិ​សែន​ជ័យ​បានឱ្យដឹងថា​៖​ជនរងគ្រោះ​មក​ធ្វើ​ការងារ​ទីនេះ​អស់​រយៈ​ណ​ពេល​៣​ខែ​មកហើយ​។​កាលពី​យប់​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០២០​ជនរងគ្រោះ​ជិះ​ម៉ូតូ វ៉េវ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល 1B-4299 ជិះ​ចេញទៅ​បាត់​។​

​រហូតដល់​ព្រឹក​ភ្លឺ​ច្បាស់​ថ្ងៃទី​៥​ខែសីហា​នេះ​ទើប​ឃើញ​វត្ត​សមត្ថកិច្ច​ជំនាញ​ទាំង​ចរាចរណ៍​ទាំង​ព្រហ្មទណ្ឌ​រួមទាំង​ជំនាញ​កោសល្យវិច័យ​ស្នងការ​ក្រុង​ចុះមក​ពិនិត្យ​ទីតាំង​លើក​ម៉ូតូ​និង​សាកសព​ចេញពី​ក្នុង​ប្រឡាយ​ឃើញជាក់ស្តែង​ជនរងគ្រោះ​មាន​ស្នាម​បោក​បែកក្បាល​ផ្នែក​ខាងមុខ​ដាច់រ​យ៉ះ​ក​ផ្នែក​ខាងក្រោយ ផ្ទប់​នឹង​លូ ម៉ូតូ​វ៉េវ បែក​កង់​ក្រោយ ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *