ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

នៅ​ស្រុក​មង្គល​បូរី​​ស្រូវប្រាំង​ដើមរដូវ​វស្សា​ជាង​៧.០០០​ហិកតា​បានស្កក​ដោយ​រាំងស្ងួត​

​បន្ទាយមានជ័យ​៖​ស្រូវប្រាំង​ដើមរដូវ​វស្សា​វគ្គ​មួយ​ជាង​៧.០០០​ហិកតា​នៅ​ឃុំ​ចំណោម សឿ​រហាត់ទឹក ប៉ែក​ខាងលិច​ស្រុក​មង្គល​បូរី​ស្កក​ដោយ​រាំងស្ងួត ។​

​លោក​រ័ត្ន ដា​ស៊ី​ណង់ អភិបាលស្រុក​មង្គល​បូរី​បានឱ្យដឹង​កាលពី​ព្រឹក​ថ្ងៃទី​៥​ខែ សីហា ឆ្នាំ​២០២០ ថា​៖ ស្ថានភាព​ស្រូវ​វគ្គ​មួយ​(​ស្រូវស្រាល​ដើមរដូវ​វស្សា​មិន​ប្រកាន់​រដូវ​)​នេះ​នៅ​ឃុំ​ចំ​ណោ​សឿ​និង​រហាត់ទឹក​ស្រុក​មង្គល​បូរី​ជួបនឹង​រាំង​ស្អួ​ត​ហើយ​ប្រែជា​ស្កក​ស្ទើរ​ទាំងស្រុង​ចំនួន​៧.៥១២​ហិកតា​។​កសិករ​និង​មន្ត្រី​មូលដ្ឋាន​បានឱ្យដឹងថា​៖​ស្រូវស្កក​នោះ​ដោយ​មិន​ទទួល​របប​ទឹកភ្លៀង​គ្រប់គ្រាន់ ។​

​នៅ​ព្រឹក​ថ្ងៃទី​៥​ខែសីហា នេះ លោក​អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ លោក​ខេង ស៊ុម ប្រធាន​ក្រុមប្រឹក្សា រួម​នឹង​លោក​ប៉ាង វណ្ណា​សេដ្ឋ ប្រធាន​ម​ន្ទូ​រី​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត ប្រធាន​អនុប្រធាន​និង​មន្ត្រី​មន្ទីរជំនាញ​អាជ្ញាធរ​អ្នកពាក់ព័ន្ធ​បាន​ចុះ​ពិនិត្យ​ស្ថាន​ភព​ដំណាំ​ស្រូវ​រង​ផលប៉ះពាល់​ពី​គ្រោះរាំងស្ងួត​ក្នុង​កូន​រដូវប្រាំង និង​ឥទ្ធិពល​ពី​បម្រែបម្រួល​អាកាសធាតុ​៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *