ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

ភ្លៀង​ខ្លាំងច្រើនថ្ងៃទឹកហូរ​កាត់ផ្តាច់​ផ្លូវ​ទៅ​តំបន់​រមនីយដ្ឋាន​ទេសចរណ៍​ថ្ម​ក្រាល​

​កំពង់ឆ្នាំង​៖​ផ្លូវលំ​មួយ​ខ្សែ​ដែល​ត​ភ្ជាប់​ទៅ​រមនីយដ្ឋាន​ទេសចរណ៍​ទឹកធ្លាក់​ថ្ម​ក្រាល ស្ថិតនៅ​ឃុំ​ជៀប​ស្រុក​ទឹកផុស​ខេត្តកំពង់ឆ្នាំង​មិនអាច​ធ្វើដំណើរ​បានទេ​នៅពេលនេះ​។​បន្ទាប់ពី​ភ្លៀង​ធ្លាក់​យ៉ាងគំហុក​ពី​ខាងលើ ហើយ​បាន​ហូរ​ច្រោះ​ផ្តាច់​ទាំងស្រុង​តែម្តង​នៅ​ព្រឹក​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០២០​។ នេះ​បើតាម​ក​ជូនដំណឹង​នៅលើ​ហ្វេ​ស​បុក​ផ្លូវការ​របស់​រដ្ឋបាល​ស្រុក​ទឹកផុស​។​

​មន្ត្រីរដ្ឋបាល​ស្រុក​ទឹកផុស​បានឱ្យដឹងថាៈ​ផ្លូវ​ដែល​ត្រូវបាន​កាត់ផ្តាច់​ដោយ​ទឹកភ្លៀង​នេះ​ស្ថិតនៅត្រង់​ចំណុច​អូរ​តា​ប៉ោង​ដោយ​ទឹកបាន​ហូ​ច្រោះ​ដាច់​ផ្លូវ​ប្រវែង​ប្រមាណ​ជិត​៥​ម៉ែត្រ​បន្ទាប់ពី​ភ្លៀង​យ៉ាងខ្លាំង​នៅ​តំបន់​នោះ​កាលពី​ល្ងាច​ថ្ងៃទី​៧​ខែសីហា​ឆ្នាំ​២០២០​។​នៅពេលនេះ​គណកម្មកា​រស​មហគម​ន៍​និង​អាជ្ញាធរ​មូលដ្ឋាន​កំពុងតែ​ញាប់ដៃ​ញាប់ជើង​ធ្វើការ​ជួសជុល​ផ្លូវ​ដែល​កំពុង​ដាច់​នេះ​ឡើងវិញ​។​ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន​នេះ ៕ហ.ចូច

rsc

Leave a Reply

Your email address will not be published. Required fields are marked *