ភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ហៅកាត់ គ.ជ.ប.អ. នៅរសៀលថ្ងៃទី៧ខែសីហាឆ្នាំ២០២០បានរៀបចំពិធីបីពាក់ព័ន្ធនឹងដំណើរឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ នាឆ្នាំ ២០២៣ ខាងមុខ ។
ពិធីទាំងបីនេះរួមមាន ពិធីប្រកាសពានរង្វាន់ជូនជ័យលាភី ស្លាកសញ្ញា-និមិត្តសញ្ញា ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ (Logo-Mascot SEA Games – ASEAN ParaGames2023)ព្រមទាំងពិធីរាប់ថយក្រោយ១.០០០ថ្ងៃនៃដំណើរឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡានេះ ។
ពិធីនេះត្រូវបានរៀបចំឡើងនៅពហុកីឡាដ្ឋានជាតិមរតកតេជោដែលជាពហុកីឡាដ្ឋានជាតិថ្មីដែលកម្ពុជាបានសាងសង់សម្រាប់ត្រៀមធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាតំបន់មួយនេះ ក្រោមអធិបតីភាពដោយ សម្តេចពិជ័យសេនា ទៀ បាញ់ ៕ភិរុម