ព័ត៌មានសង្គម សេដ្ឋកិច្ច

នៅ​ខេត្តកំពង់ស្ពឺ​​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ចុះ​ចែក​ពូជ​ត្រី​,​កង្កែប​ជូនពលរដ្ឋ

កំពង់ស្ពឺ​:​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ចុះ​ចែក​ពូជ​ត្រី​,​កង្កែប​និង​សម្ភារ​ចិញ្ចឹមសត្វ​មួយចំនួន​ជូន​ដល់​គ្រួសារ​មកពី​៣​ឃុំ​។​មាន​ឃុំ​និទាន​,​ឃុំ​ពោធិ​អង្គ្រង​,​និង​ឃុំ​ពោធិ​ចម្រើន​ក្នុងស្រុក​គងពិសី​និង​ស្រុក​បសេដ្ឋ​ខេត្តកំពង់ស្ពឺ​កាលពី​រសៀល​ថ្ងៃទី​៩​ខែសីហា​ឆ្នាំ​២០២០​។​

​លោក​វេ​ង​សាខុន​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​បាន​ជួប​សំណេះសំណាល​និង​ពាំ​នាំនូវ​ប្រសាសន៍​ផ្ដាំផ្ញើ​ដោយ​ក្តី​នឹករលឹក​អំពី​សំណាក់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​ជានិច្ច​ជា​កាល​សម្ដេច​តែងតែ​ចង់ដឹង​អំពី​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​តាមរយៈ​ក្រុមការងារ​ចុះជួយ​តាម​បណ្ដា​ក្រុង​,​ស្រុក​ឬក៏​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់​ដែល​បាន​ចុះ​មកជួប​ដោយផ្ទាល់​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​។​

លោក​បាន​បន្តថាៈ​ក្រោយពី​ទទួល​បានកូន​ត្រី​កង្កែប​ចំណី​សត្វ​និង​សម្ភារ​ទាំងអស់​នេះហើយ​សូម​បងប្អូន​ខិតខំ​ចិញ្ចឹម​តាម​លក្ខណៈ​បច្ចេកទេស​ដែល​អ្នកជំនាញ​បាន​ណែនាំ​ដើម្បី​ទទួលបាន​ផល​តាម​ការរំពឹងទុក​ក្នុងការ​ផ្គត់ផ្គង់​ជីវភាព​ក៏ដូចជា​តម្រូវការ​ទីផ្សារ​។​ក្រៅ​អំពី​ចិញ្ចឹមសត្វ​ដែល​បាន​ចែកជូន​នាពេលនេះ​សូមឱ្យ​បងប្អូន​ត្រូវខិតខំ​ចិញ្ចឹមសត្វ​និង​បង្កើន​ផល​ដាំ​ដំណាំ​រួមផ្សំ​ដើម្បី​លើកស្ទួយ​ជីវភាព​គ្រួសារ​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង​បន្ថែមទៀត​។​

​បញ្ជាក់ថា​ការចែក​ពូជ​ត្រី​កង្កែប​និង​សម្ភារ​ចិញ្ចឹមសត្វ​មួយចំនួន​គ្រួសារ​មកពី​៣​ឃុំ​ទទួល​ពូជ​សម្ភារ​មាន​ចំនួន​៥៣​គ្រួសារ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​ពូជ​ត្រី​អណ្តែង​ចំនួន​៧០០​ក្បាល​ពូជ​កង្កែប​៤០០​ក្បាល​តង់​ចិញ្ចឹម​ត្រី​១ -​ចំណី​មួយ​គ្រួសារ​៤​បាវ ផងដែរ​៕សុ​ភ័​ណ្ឌ​

rsc

Leave a Reply

Your email address will not be published. Required fields are marked *