ព័ត៌មានសង្គម

​មេបញ្ជាការ​កងទ័ពជើងគោក​ម្នាក់​ចុះ​ដោះស្រាយ​វិវាទ​ដី​សាលារៀន​នៅ​ស្រុក​ជាំ​ក្សាន្ត​

ព្រះវិហា​រៈលោក​ឧ​ត្ត​ម​សេនី​យ៏​ឯក​ស្រី​ឌឹ​ក​មេបញ្ជាការ​ង​កងទ័ព​ជើងគោក​និង​មន្ត្រី​មូលដ្ឋាន​កាលពី​ព្រឹក​ថ្ងៃទី​៨​ខែធ្នូ​ឆ្នាំ​២០១៩​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​ពិភាក្សា​ដើម្បី​ដោះស្រាយ​រឿង​វិវាទ​ដីធ្លី​ក្នុង​បរិវេណ​សាលា​អនុ​វិទ្យា​ខេ​រៈ​តេ​ជោ​ដែល​កន្លងមក​មាន​ព័ត៌មាន​មួយចំនួន​បាន​ផ្សព្វផ្សាយ​ថ​មាន​នាយ​ទា​ហ៊ាន​ទៅ​រំលោភ​យក​ដី​នោះ​។​ទីតាំង​សាលា​នេះ​ស្ថិត​ក្នុងភូមិ​ចំបក​សែន​ជ័យ​ឃុំ​ស្រអែម​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​។​

​នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា​ក្នុង​នាឱកាស​នោះ​លោក​ឧ​ត្ត​ម​សេនី​យ៏​ឯក​ស្រី​ឌឹ​ក​ក្នុងនាម​លោក​ជា​ប្រធាន​អង្គប្រជុំ​លោក​បាន​យក​ចំណុច​សំខាន់ៗ​ដើម្បី​លើកយក​ពិភាក្សា​ក្នុង​អង្គ​ពិភាក្សា​នោះ​។​កន្លងមក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា​មាន​មន្ត្រី​យោធា​មក​រំលោភ​យក​ដី​ក្នុង​សាលា​អនុវិទ្យាល័យ​នេះ​អស់​ចំនួន​៧០​ម៉ែត្រ​។​

​លោក​បាន​លើកឡើងថា​ចំណុច​ត្រង់នេះ​លោក​ប្រធាន​អង្គ​ប្រជុំបាន​សង្កត់ធ្ងន់​ថា​ក្នុងនាម​លោក​ជា​មេបញ្ជាការ​លោក​សុំឱ្យ​លោកនាយក​សាលា​ក៏​ដូច​លោកគ្រូ​អ្នកគ្រូ​អនុវិទ្យាល័យ​នេះ​ជួយប្រមូល​ឯកសារ​ជាក់លាក់​ណាមួយ​ដែល​ពាក់ព័ន្ធ​នឹង​ដី​ថា​បាត់​នោះ​យក​ប្រគល់ជូន​លោកៗ​នឹងមិន​ទុកឱ្យ​មន្ត្រី​យោធា​ទាំងនោះ​រំលោភ​យក​ដី​របស់​រដ្ឋ​បានឡើយ​។​

​ឆ្លើយតប​ទៅនឹង​ការលើកឡើង​របស់​ប្រធាន​អង្គប្រជុំ​នោះ​លោក​ផេង​រ៉ា​ឌី​នាយក​សាលា​អនុវិទ្យាល័យ​ខេមរៈ​តេ​ជោ​លោក​បាន​លើកឡើងថា​ចំពោះ​ឯកសារ​ដែល​លោក​ទទួលបាន​ក្រោយ​ពេលដែល​ខ្លួន​លោក​បាន​ឡើង​ធ្វើជា​នាយក​សាលា​នោះ​គឺមាន​ទទឹង​២៧០​និង​បណ្តោយ​១៨០​ម៉ែត​ពិតប្រាកដ​មែន​។​

​តែ​ប្លង់ដី​ដែល​លោក​បានដឹង​ដោយ​កាលណោះ​គេ​មិនទាន់​ធ្វើ​ផ្លូវ​ហើយ​គេ​មិនទាន់​នឹង​កាត់​ចំណីផ្លូវ​ចេញ​ទើប​លោក​សង្ស័យថា​ដី​នោះ​បាត់​។​តែ​ក្រោយ​ថ្ងៃទី​២២​ខែវិច្ឆិការ​ឆ្នាំ​២០១៩​លោក​ប្រាក់​ភី​មេឃុំ​ស្រអែម​បាន​ដឹកនាំ​អនុគណៈកម្មការ​ថ្នាក់ស្រុក​នឹង​ឃុំ​ចុះ​វាស់វែង​ហើយ​នោះៗ​។​លោក​មិនមាន​ឯកសារ​ដោយ​ឭ​តែ​ថា​នឹង​មាត់​លោក​សង្ស័យថា​បាត់​នោះ​។​តែ​ថ្ងៃនេះ​បានឃើញ​ឯកសារ​ជាក់លាក់​ទើប​លោក​បាន​យល់​អំពី​បញ្ហា​ដី​ខាងលើនេះ​ពិតប្រាកដ​នោះ​។​

​ទទឹម​នឹង​នោះ​លោកនាយក​សាលា​ក៏បាន​ពិនិត្យឃើញថា​ដី​សាលា​របស់លោក​មិន​បាត់​នោះទេ​ហើយ​ក្នុងនោះ​ទៀតសោត​ដី​សាលា​ដែល​ប្រជាពលរដ្ឋ​លោក​បាន​ដាំ​ស្វាយ​ទៀត​ក៏​ប្រជាពលរដ្ឋ​ព្រម​ប្រគល់​ឱ្យមក​សាលា​វិញ​ដែរ​។​ថែមទាំង​ដើម​ស្វាយ​ទាំង​៣៥​ដើម​ដែល​ពួកគាត់​បាន​ដាំ​ចូល​លយ​មក​ក្នុង​ដី​សាលា​នោះ​ពួកគាត់​ព្រម​ប្រគល់​មកឱ្យ​សាលា​ជា​អ្នក​គ្របគ្រង​។​

​ពាក់ព័ន្ធ​នឹង​កា​លើកឡើង​របស់លោក​គ្រូ​អ្នកគ្រូ​ដែល​បាន​លើកឡើងថា​សព្វថ្ងៃ​សាលា​កំពុង​ខ្វះ​សាលា​ឱ្យ​សិស្ស​រៀន​។​ត្រង់នេះ​លោក​ប្រធាន​អង្គប្រជុំ​ទទួលស្គាល់ថា​វា​ពិតជា​ខ្វះ​សាលារៀន​មែន​ពីព្រោះ​បច្ចុប្បន្ន​កំណើន​កូនសិស្ស​ដែល​គ្រប់​អាយុ​ចូល​សិក្សា​មានកា​កើនឡើង​ពី​១​ឆ្នាំទៅ​១​ឆ្នាំ​។​ដោយឡែក​សាលា​មិនមាន​កា​កើនឡើង​ទៅតាម​ចំនួន​សិស្ស​នោះទេ​។​

​លោក​ប្រធាន​អង្គប្រជុំ​ក៏​ស្នើរ​សុំឱ្យ​លោកនាយក​សាលា​ក៏ដូចជា​លោកគ្រូ​អ្នកគ្រូ​ដាក់ពាក្យ​ស្នើរ​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល​តាមរ​យៈ​លោក​ប្រធាន​អង្គប្រជុំ​ដោយផ្ទាល់​លោក​នឹង​យកទៅ​ស្នើរ​សុំ​សម្តេច​ដោយផ្ទាល់​។​លោក​ប្រធាន​អង្គប្រជុំ​ក៏បាន​ប្រកាស​ផ្តល់​ក្តារ​សម្រាប់​បាំងជញ្ជាំង​រោងដោល​ក្នុង​អនុវិទ្យាល័យ​ខាងលើ​ចំនួន​៤​ម៉ែត្រគូប​នឹង​ផ្តល់ជូន​ថវិកា​ដល់​លោកគ្រូ​អ្នកគ្រូ​ចំនួន​១២​នាក់​ក្នុង​ម្នាក់ៗ​៥​ម៉ឺន​រៀល​៕​សៅ​វ៉ាន់ឌី​

rsc

Leave a Reply

Your email address will not be published. Required fields are marked *