Featured ព័ត៌មានអន្តរជាតិ

​នាយករដ្ឋមន្ត្រី​ជប៉ុន នឹង​លាឈប់​ពី​តំណែង​

អន្តរជាតិ​៖​យោងតាម​ការផ្សាយ​ចេញពី​ទីភ្នាក់ងារសារព័ត៌មាន CNAka​កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០២០​នេះ​បាន​ចុះផ្សាយ​ថាៈ​លោក​ShinzoAbe​ដែលជា​នាយករដ្ឋមន្ត្រី​ជប៉ុន​នឹងត្រូវ​លាឈប់​ពី​តំណែង​ព្រោះតែ​បញ្ហា​សុខភាព​។

​លោក​ShinzoAbe​បាន​និយាយថា​«​ការលាលែង​ពី​តំណែង​នេះ​គឺជា​កិច្ចព្រមព្រៀង​ដែល​បានសម្រេច​ធ្វើ​រួចហើយ​»​។​ជាមួយគ្នានេះ​លោកនាយក​រដ្ឋមន្ត្រី​នឹងធ្វើ​សន្និសីទ​សារព័ត៌មាន​ជា​ផ្លូវការ​មួយ នៅវេលា​ម៉ោង​៥​ល្ងាច (​ម៉ោង​៣​រសៀល​នៅ​កម្ពុជា​) ។​

​គួររំលឹកថា​លោក​Abe​មាន​បញ្ហា​ពោះវៀន​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ហើយ​ការ​មក​ពិនិត្យ​សុខភាព​មន្ទីរពេទ្យ​ថ្មីៗ​ចំនួន​២​ដង​ក្នុង​រយៈពេល​មួយ​សប្តាហ៍​នេះ​បានធ្វើ​ឱ្យមាន​សំណួរ​ជាច្រើន​ថា​តើ​គាត់​អាច​បន្តការងារ​នេះ​រហូតដល់​ចប់​អាណត្តិ​បាន​ឬ​យ៉ាងណា​?​លោក Abe បាន​ឈប់សម្រាក​ចំនួន​៣​ថ្ងៃ​នៅក្នុង​ខែ​នេះ ហើយ​នៅ​ថ្ងៃទី​១៧ ខែសីហា បានធ្វើ​ពិនិត្យ​សុខភាព​នៅ​មន្ទីរពេទ្យ អស់​រយៈពេល​ជាង ៧ ម៉ោង ដែល​ធ្វើឱ្យ​សាធារណជន​សម្តែង​ការព្រួយបារម្ភ​ចំពោះ​បញ្ហា​សុខភាព​របស់​លោកនាយ​ក​រដ្ឋមន្ត្រី​៕Skay news

rsc

Leave a Reply

Your email address will not be published. Required fields are marked *