កីឡា

សហព័ន្ធ​កីឡា​ម៉ូតូ​ទឹកប្រកាស​ជ្រើសរើស​កីឡាការិនី២រូបសម្រាប់​ប្រកួត Asian Beach Games 2021

ភ្នំពេញ​៖ សហព័ន្ធ​កីឡា​ម៉ូតូ​ទឹក​កម្ពុជា បានប្រកាស ជ្រើសរើស កីឡាការិនី ចំនួន​២​រូប ដើម្បី​ចូលរួម​ហ្វឹកហាត់ ជាមួយ​ក្រុម​ជម្រើសជាតិ ម៉ូតូ​ទឹក​កម្ពុជា ដើម្បី​ចូលរួម​ប្រកួត ក្នុង​ព្រឹត្តិការណ៍ Asian Beach Games 2021 នៅ​ប្រទេស​ចិន នា​ឆ្នាំ​២០២១​ខាងមុខនេះ​។​

​កីឡាករ សាលី អ៊ូ​ម៉ើ​ត ដែលជា​កីឡាករ​ឆ្នើម​របស់​កម្ពុជា បានបង្ហាញ​ពី​ការតាំង​ចិត្ត ក្នុង​ការជួយ​បង្វឹក ដល់​កីឡាការិនី ទាំង​២​រូប ដើម្បី​ចូលរួម​ប្រកួត ក្នុង​ព្រឹត្តិ​កាណ៍ ខាងលើ នេះ ។​ជាមួយគ្នានេះ កីឡាករ​រូបនេះ ក៏បាន​បង្ហាញ ពី​ការបង្កើន​នូវ ការហ្វឹកហាត់​របស់ ខ្លួន ដើម្បី​ចូលរួម ក្នុង​ព្រឹត្តិការណ៍​នេះដែរ​។​

​កីឡាករ​ឆ្នើម​រូបនេះ​បានបង្ហាញ​នូវ​ការតាំង​ចិត្ត​ថា​លោក​បាន​ត្រៀមខ្លួន​ដើម្បី​ចែករំលែក​នូវ​បទពិសោធន៍​របស់ខ្លួន ដល់​កីឡាការិនី​ទាំង​២​រូប​និង​មិត្ត​រួម​អាជីព​ដទៃ ទៀត ដើម្បី​បន្ត​នាំយក​កិត្តិយស​មក​ជូន​ជាតិ ។​

​សូមបញ្ជាក់ថា សាលី អ៊ូ​ម៉ើ​ត ដែល​បាន​ប្រឹងប្រែង ប្រកបដោយ​ឆន្ទៈ​ខ្ពស់ រហូត​ឈ្នះ​មេដាយមាស ពី​ការប្រកួត JET SKI WORLD CUP 2019 ដែលមាន​ប្រទេស​ជាង ៦០ ចូលរួម ក្នុង​ប្រភេទ​កីឡា​ម៉ូតូ​ទឹក ឬ Jet Ski លើ​វិញ្ញាសា Pro-Am Ski Super stock ។​ដែល​នេះ​ជាការ​ប្រកួត ជុំ​ចុងក្រោយ​បំផុត បន្ទាប់ពី​ឆ្លងកាត់ ការ​ចម្រាញ់រ​កជើង​ខ្លាំង មកពី​ជុំវិញ​ពិភពលោក ៣ លើក រួចមកហើយ ។​

​ទោះបី កីឡា​ប្រភេទ​នេះ ជា​ប្រភេទ​កីឡា​ថ្មី​មួយ សម្រាប់​កម្ពុជា​។ ប៉ុន្តែ​រូបគេ តែងតែ​ធ្វើ​បានល្អ ហើយ​ជា​ញឹកញាប់ រូបគេ បាន​នាំយក​មកវិញ នូវ​មោទកភាព ជា​បន្តបន្ទាប់ ក្នុងការ​ប្រកួត​តូចធំ នៅក្រៅ​ប្រទេស​។ កីឡាករ សាលី អ៊ូ​ម៉ើ​ត គឺជា​ម្ចាស់​មេដាយមាស របស់​កម្ពុជា ក្នុងការ​ប្រកួត​កីឡា​អាស៊ី ឆ្នាំ ២០១៨ (2018 Asia Games) ៕​រ៉ូ​ហ្សា​

rsc

Leave a Reply

Your email address will not be published. Required fields are marked *