សន្តិសុខ

​នៅ​ស្រុក​អូរជ្រៅ រថយន្ត​បើក​បុក​អ្នកជិះ​កង់​បី​បណ្តាល​ឱ្យស្លាប់​ប្តី​និង​ប្រពន្ធ​

បន្ទាយមានជ័យ​៖​រថយន្ត​បើក​បុក​ម៉ូតូ​កង់​បី​បណ្តាលឱ្យ​ស្លាប់​ប្ដី​និង​ប្រពន្ធ​នៅនឹងកន្លែង​ភ្លាមៗ​ឯ​អ្នកបើករថយន្ត​គេចខ្លួនបាត់​។​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ស្ថិត​ក្នុងភូមិ​សូរិយា​ថ្មី​ឃុំ​កូប​ស្រុក​អូរជ្រៅ​ខេត្តបន្ទាយមានជ័យ​កាលពី​ម៉ោង​៣​ទៀបភ្លឺ​ចូល​ថ្ងៃទី​៣១​ខែសីហា​ឆ្នាំ​២០២០​។​

​មន្ត្រីនគរបាល​ស្រុក​អូរជ្រៅ​បានឱ្យដឹងថា​៖​ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ​ស៊ុន​ជៀន​ភេទ​ប្រុស​អាយុ​៤៥​ឆ្នាំ​ជា​ប្តី​និង​ប្រពន្ធ​មានឈ្មោះ​ភ​ន់​ច័ន្ទ​ថា​ភេទ​ស្រី​អាយុ​៤៧​ឆ្នាំ​។​ទាំង​២​នាក់​នៅ​ភូមិ​ផ្សារកណ្ដាល​សង្កាត់​ផ្សារកណ្ដាល​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​។​នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​បើក​ម៉ូតូ​កង់​បី ក្នុងទិសដៅ​ពី​លិច ទៅ​កើត ។​

​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​រថយន្ត​១​គឿង​ម៉ាក​LexusNX300​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​បន្ទាយមានជ័យ​2B.7979​បើក​ក្នុងទិសដៅ​ស្របគ្នា​ទៅបុក​ម៉ូតូ​កង់​បី​ពីក្រោយ​ពេញទំហឹង​បណ្ដាលឱ្យ​ស្លាប់​ទាំង​២​នាក់​ប្តី​ប្រពន្ធ​។​ឯ​អ្នកបើករថយន្ត​បង្ក​បាន​ចុះ​ពី​រថយន្ត​បាន​រត់​គេចខ្លួនបាត់​៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *