សន្តិសុខ

បញ្ជូន​ស្ត្រីនិង​ប្រុស​សា​ហាយទៅ​តុលាការ​ករណីរួមគ្នាស្ទាក់​សម្លាប់​ប្តី​ខ្លួនឯង

កំពង់ស្ពឺៈកម្លាំងនគរបាលខេត្តកំពង់ស្ពឺបានបញ្ជូន​ស្ត្រីម្នាក់និង​ប្រុស​ស​ហាយដែលបានរួមគ្នាស្ទាក់សម្លាប់ប្តីទៅតុលាការកាលពី​រសៀល ថ្ងៃទី​៣១ ខែសីហាឆ្នាំ​២០២០។មន្ត្រីនគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់ខេត្តកំពង់ស្ពឺ បាន​ឱ្យ​ដឹងថាៈ ស្ត្រី​ដែល​នាំ​ប្រុស​សា​ហាយ មក​ចាំ​កាប់​ប្តី​ខ្លួនឯង​នោះ មានឈ្មោះ ឃឺ​ន ស្រី​រដ្ឋ អាយុ ១៩​ឆ្នាំ មុខរបរ នៅផ្ទះ រស់នៅក្នុង​ភូមិ​អង្គ​តា​ឯក ឃុំ​ភ្នំ​តូច ស្រុក​ឧដុង្គ ។​

​ប្រភព​ដដែល បានឱ្យដឹងថាៈ ស្ត្រី​ផិតក្បត់​ប្តី​នោះ បាន​ប្រើល្បិចឱ្យ​ប្តី​របស់ខ្លួន​ឈ្មោះ ជឿន ធារ៉ា អាយុ ១៧​ឆ្នាំ រស់នៅ​ភូមិ​អង្គ​តា​ឯក ឃុំ​ភ្នំ​តូច ស្រុក​ឧដុង្គ ថា​ឱ្យជូនទៅ​ហូប​មី​ហឹរ នៅ​ផ្សារ​ថ្នល់ទទឹង។លុះដល់​ម៉ោង ៨ យប់ ទើប​ត្រឡប់​ទៅវិញ​។

ខណៈនោះ ឈ្មោះ ស្រី​រដ្ឋ បាន​ទូរស័ព្ទ​ហៅឱ្យឈ្មោះ ធី​ម ធា ហៅ ហ័ង អាយុ​២០​ឆ្នាំ មក​ស្ទាក់​សម្លាប់​ប្តី​ខ្លួនឯង។ នៅពេល​ពួកគេ ជិះ​តាមផ្លូវ​លេខ ៥១ ដល់​ចំណុច​ខាងត្បូង វត្ត​អង្គ​តា​ឡិ​ក ស្ថិតក្នុង​ភូមិ​អង្គ​តា​ឡឹ​ក ឃុំ​សំបូរ ស្រុក​សំរោង​ទង ដោយ​ជនសង្ស័យ ឈ្មោះ ធា ជិះ​ម៉ូតូ ម៉ាក​ហុងដា វេ​វ ពណ៌​ខៀវ គ្មាន​ស្លាក​លេខ ។​

​ប្រភព​ដដែល បាន​បន្តថាៈ ខណៈ​ប្តី​ប្រពន្ធ​នោះ បានធ្វើ​ដំណើរ​មកដល់​ចំណុចកើតហេតុ ជនសង្ស័យ បាន​ឃាត់ ម៉ូតូ​ជនរងគ្រោះ រួច​ឈ្មោះ ស្រី រដ្ឋ ចុះ​ពីលើ​ម៉ូតូ ហើយក៏​បាន​យក​ដាវ កាប់​លើ​ឈ្មោះ ជឿន ធារ៉ា តែ​កាប់​មិនត្រូវ ជនរងគ្រោះ។

ចំណែក​ជនសង្ស័យ បាន​ដឹក​ឈ្មោះ ស្រី​រដ្ឋ មកលេង​សួនច្បារ ខេត្តកំពង់ស្ពឺ​។
ប្រភព​បាន​បញ្ជាក់ថាៈ បច្ចុប្បន្ន ជនសង្ស័យ​ទាំងពីរ​នាក់ បាន​ត្រូវ​ឃុំខ្លួន នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត រង់ចាំ​តុលាការ ចាត់ការ​តាម​នីតិវិធី ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *