ភ្នំពេញៈកាលពីថ្ងៃទី១ខែកញ្ញាឆ្នាំ២០២០រាជរដ្ឋាភិបាលបានសម្រេចកាត់ផ្ទៃបឹងតាមោក(កប់ស្រូវ)ទំហំ១៥ហិកតាចេញពីអនុក្រឹត្យដើម្បីផ្តល់ជូនក្រសួងអភិវឌ្ឍន៍ជនបទធ្វើការសាងសង់អគារទីស្តីការថ្មីនៅតាមបណ្តោយមហាវិថីឈ្នះ ឈ្នះនិងទំហំ៨ហិកតាទៀតជូនទៅលោកសេង វុទ្ធី។
ទីស្តីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី១ខែកញ្ញាឆ្នាំ២០២០បានជម្រាបជូនរដ្ឋ មន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និង សំណង់ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមនិងអភិបាលរាជធានីភ្នំពេញ តាមរយៈលិខិត៧៩០ សជណ.មយ ស្តីពីកម្មវត្ថុករណីសំណើ សុំ គោលការអនុញ្ញាកាត់ផ្ទៃបឹងតាមោក(បឹងកប់ស្រូវ)ទំហំ១៥ហិកតា ស្ថិតនៅខណ្ឌ ព្រែកព្នៅ រាជធានីភ្នំពេញ សម្រាប់សាងសង់អគារទីស្តីការក្រសួងអភិវឌ្ឍន៍។
សេចក្តីជូនដំណឹងបានសរសេរយោងលិខិតលេខ០៤០.២០ លស.គ ចុះថ្ងៃ ទី១៤ ខែសីហា ឆ្នាំ២០២០របស់រដ្ឋបាលរាជធានីភ្នំពេញ លិខិត៤៤៤ ខន ០២០ សជណ ចុះថ្ងៃទី២៧ខែសីហាឆ្នាំ២០២០របស់ខុទ្ទកាល័យ សម្តេចអគ្គម ហា សេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រីនៃព្រះរាជាណាចក្រ កម្ពុជា , ចំណារដ៏ ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជា ណាចក្រ កម្ពុជាចុះថ្ងៃទី២៦ខែសីហាឆ្នាំ២០២០។
នៅក្នុងលិខិតដែលចុះហត្ថលេខាដោយលោក កែនសត្ថា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រីនេះបានសរសេរថា ៖ដូចមានចែងនិង យោងក្នុងកម្មវត្ថុខាង លើ ទីស្តីការគណៈរដ្ឋមន្ត្រីសូម ជម្រា បឯកឧត្តមជ្រាបថារាជរដ្ឋាភិបាលយល់ ព្រម ជាគោលការណ៍ដូចខាងក្រោមៈ កំណត់យកទីតាំងផ្ទៃបឹងតាមោក(បឹងកប់ ស្រូវ) ទំហំ១៥,០៣ហិកតា ស្ថិតនៅតា ម បណ្តោយមហាវិថីឈ្នះឈ្នះ ក្នុងសង្កាត់ព្រែក ព្នៅខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ សម្រាប់រៀបចំសាងសង់អគារទីស្តីការក្រសួង អភិវឌ្ឍន៍ជនបទ។
ក្នុងសេចក្តីជូនដំណឹងដដែលសរសេរទៀតថា រាជរដ្ឋាភិបាលយល់ព្រមធ្វើ ប្រទានកម្មផ្ទៃដីបឹងតាមោក(បឹងកប់ស្រូវ)ទំហំ ៨,០២ហិកតា ស្ថិតនៅក្នុង សង្កាត់ គោករកាខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញជូនលោកសេងវុទ្ធីគ្រប់គ្រងជាកម្មសិទ្ធិ។
ផ្ទៃដីខាងលើនេះត្រូវបានរាជរដ្ឋាភិបាលចេញអនុក្រឹត្យស្តីពីការកែសម្រួល ផ្ទៃបឹងតាមោក(បឹងកប់ស្រូវ)ស្ថិតនៅក្នុងរាជធានីភ្នំពេញរួចហើយកាលពីថ្ងៃទី១ ខែកញ្ញាឆ្នាំ២០២០។បឹងតាមោកត្រូវបានកំណត់ក្នុងអនុក្រឹត្យលេខ២០អនក្រ.បក ចុះថ្ងៃទី៣ខែកុម្ភៈឆ្នាំ២០១៦ ស្តីពីការកំណត់ផ្ទៃបឹងតាមោក(បឹងកប់ស្រូវ)ទំហំ ៣.២៣៩,៧ហិកតា។ក្រសួងអភិវឌ្ឍន៍ជនបទសព្វថ្ងៃមានទីតាំងតូចចង្អៀត ជាប់ទីស្តីការគណៈ រដ្ឋមន្ត្រីដោយផ្លូវធ្វើជាចំណតយានយន្តបង្កមានការកកស្ទះរាល់ថ្ងៃនោះសក្តិសម នឹងទទួលបានផ្ទៃដីបឹងតាមោកទំហំ១៥ហិកតាមកសាងសង់អគារទីស្តីការថ្មី៕ខុន
ទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទនៅជាប់នឹងគណៈរដ្ឋមន្ត្រី