ព័ត៌មានទេសចរណ៍ ព័ត៌មានសង្គម វប្បធម៌

​ជីកដី​ប៉ះចំ​រូបចម្លាក់​តោ​ថ្ម​បុរាណ​នៅខាងមុខ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា

​​ភ្នំពេញៈ កម្លាំង​ស៊ីម៉ាក់​បាន​ជីកដី​ប៉ះចំ​រូបចម្លាក់​តោ​ថ្ម​បុរាណ​ដែលមាន​កម្ពស់​ជាង​២.៥​ម៉ែត្រ ទំហំ​ដងខ្លួន​ជាង​១​ម៉ែត្រ នៅខាងមុខ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ជាប់មាត់​ទ​ន្ល នា​ល្ងាច​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០២០​នេះ​។​កម្លាំង​ស៊ីម៉ាក់​បានប្រគល់​តោ​ថ្ម​នេះ​ជូនទៅ​សាលា​រាជធានី​ភ្នំពេញ​ក្នុងការ​គ្រប់គ្រង​បន្ត​។​

ទីតាំង​ដែល​ជីកដី​ប៉ះចំ​រូបចម្លាក់​តោ​ថ្ម​បុរាណ ជាទី​បោសសម្អាត​គ្រាប់​ដើម្បី​អនុវត្ត គំរោង​អភិវឌ្ឍ​នៃ​ការដ្ឋាន​សាងសង់​អាង​ស្តុក​ទឹក​ក្រោម​ដី​និង​សាងសង់​ស្ថានីយ៍​បូមទឹក​ទី​៦ របស់​រាជធានី​ភ្នំពេញ​ដែល​គាំទ្រ​ដោយ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA) ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *