ព័ត៌មានសង្គម សន្តិសុខ

​កម្លាំង​អាវុធហត្ថឃាត់ជន​ជួញដូរ​គ្រឿងញៀន​ជាង​២គីឡូក្រាម​​

បន្ទាយមានជ័យ​៖​កម្លាំង​កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន កងរាជអាវុធហត្ថ ស្រុក​ព្រះនេត្រព្រះ បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ នៅ​ភូមិ​ចក្រី ឃុំ​ជប់​វ៉ា​រី ស្រុក​ព្រះ​នេ​ត​ព្រះ ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធ​នឹង​ការលក់​គ្រឿងញៀន មាន​ទម្ងន់ ជាង ២គីឡូក្រាមកាលពី​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០២០។​

លោក​វរសេនីយ៍ ជា តារា មេបញ្ជាការរង ទទួលបន្ទុក​បង្ក្រាប​ប​ទ​ល្មើស​គ្រឿងញៀន នៃ​កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានឱ្យអ្នកសារព័ត៌មានដឹងនៅ​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០២០​ថា​៖ ជនសង្ស័យ មាន ឈ្មោះ​ឈួន គឹម​ហួត ភេទ​ប្រុស អាយុ ៣៧ ឆ្នាំនៅ​ភូមិ​សំរោង ឃុំ​តាពូង ស្រុក​បាត់ដំបង ខេត្តបាត់ដំបង បច្ចុប្បន្ន រស់នៅ​ភូមិ​ដីក្រហម ឃុំ​អន្លង់​រាប ស្រុក​វាលវែង ខេត្តពោធិ៍សាត់ ។​

​លោក​បាន​បន្តថា​៖ នៅពេល​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នោះ កម្លាំង​អាវុធហត្ថ បាន​ដកហូត​សម្ភារ និង​ភស្តុតាង បាន​មួយចំនួន មាន​គ្រឿងញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (​ម៉ា​ទឹកកក​) ម្សៅ​ក្រាម​ពណ៌ ស​ថ្លា ចំនួន ២ កញ្ចប់​ធំ ទម្ងន់​ស្មើនឹង ២.០៦៤ ក្រាម (​ជាង ២ គ​.​ក្រ​) ។រថយន្ត​១​គ្រឿង ម៉ាក​តូយ៉ូតា កូរ៉ូឡា ពណ៌​ប្រផេះ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2E 3600 និង​ទូរស័ព្ទ ចំនួន២គ្រឿង​។​

​ជនសង្ស័យ ឈ្មោះ​ឈួន គឹម​ហួត បាន​សារភាពថា​៖ គ្រឿងញៀន​ទាំងអស់នេះ ខ្លួន​ស៊ីឈ្នួល កាន់​ឱ្យ​ម្ចាស់​គេ យកទៅ​ឱ្យ​អ្នកទិញ​បន្ត ចំនួន២លើក​មកហើយ គឺ​តម្លៃ​ឈ្នួល​កាន់​ឱ្យគេ២នាក់​ផ្សេងគ្នា លើក​ទី១ឱ្យឈ្មោះ ខន នៅ​ខេត្តស្ទឹងត្រែង។​លើក​ទី​២ឱ្យឈ្មោះ ម៉ាប់ នៅ​ខេត្តសៀមរាប ២​លើក​នោះ បាន​ប្រាក់​ចំនួន១.៥០០ដុល្លារ​អាមេរិក ។​

ផ្អែកលើ​ចម្លើយសារភាព និង​វត្ថុតាង​ខាងលើ កម្លាំង​អាវុធហត្ថ​ផ្នែក​ជំនាញ បាន​សន្និដ្ឋានថា ជនសង្ស័យ​ខាងលើ ពិតជា​បាន​លួច​ជួញដូរ នូវ​គ្រឿងញៀន ដោយ​ខុសច្បាប់៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *