ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

​ទីតាំង​ផលិត​ឡេ​ក្លែងក្លាយ​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​និង​ឃាត់ខ្លួន​មនុស្ស​៤​នាក់

​ភ្នំពេញ​៖​សមត្ថកិច្ច​នាយកដ្ឋាន​ប្រឆាំង​ផលិតផល​ក្លែងក្លាយ នៃ​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​សមត្ថកិច្ច​ខណ្ឌដង្កោ កាលពីថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០២០បាន​ចុះបង្ក្រាប​ទីតាំង​ផលិត​ឡេ​ក្លែងក្លាយ​មួយកន្លែង ស្ថិត​នៅមុខ​វិទ្យាល័យ​ទួល​អំពិល ផ្លូវ​លេខ​២១៧ ឬ ផ្លូវ​ចំការ​ដូង ភូមិ​បុរី​កម្មករ សង្កាត់​ជើងឯក ខណ្ឌដង្កោ ។​

ប្រតិបត្តិការ​នេះ មានការ​ចូលរួម​ពី​សំណាក់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ពិត បញ្ញា ស្នងការរង​ទទួល​ផែន​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​និង​មានការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ផងដែរ ។

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ពិត បញ្ញា ស្នងការរង​ទទួល​ផែន​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ថ្លែងថា ទីតាំង​ផលិត​ឡេ​ក្លែងក្លាយ នេះ គឺ សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ស៊ើបអង្កេត​ជាច្រើន​ថ្ងៃ​មកហើយ។ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​ឃាត់ខ្លួន​បុរស​៤​នាក់ ដើម្បី​សាកសួរ ខណៈ​ម្ចាស់​ទីតាំង​មានឈ្មោះ វឹង ជី​ហេង បាន​រត់គេចខ្លួន​មុនពេល​សមត្ថកិច្ច​ចុះបង្ក្រាប ។ បច្ចុប្បន្ន នេះ សមត្ថកិច្ច​សម្រេច​បិទ​ទីតាំង​នេះ​ជា​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​បន្ត​នីតិវិធី នាពេល​ក្រោយ​ទៀត ៕

បណ្ណប៉ាតង់បង់ពន្ធគ្រឿងសំណង់តែផលិតឡេក្លែងក្លាយ

rsc

Leave a Reply

Your email address will not be published. Required fields are marked *