ព័ត៌មានសង្គម សន្តិសុខ

​មេ​ប​បញ្ជាការ​និង​មន្ត្រីក្រោមឱវាទ​ចុះទៅ​កាន់​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ

ព្រះវិហារ​៖ មេ​ប​បញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ច័ន្ទ សុ​ភ័​ក្ត្រា បាន​ដឹកនាំ​មន្ត្រីក្រោមឱវាទ​ចុះទៅ​កាន់​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ ដែលជា​គោលដៅ​ឈរជើង​លើ ខ្សែត្រៀម​ជួរមុខ។ដើម្បី​សាកសួរ​សុខទុក្ខ និង​ការនាំយក​អំណោយ ទៅ​ឧបត្ថម្ភ​កងទ័ព​នៅក្នុង​អង្គភាព​៣ នៃ​ទិស​ជួរមុខ។

គឺអង្គ​ភាពវរ​សេនា​តូច​លេខ​១ , អង្គភាព​វរ​សេនា​តូច​លេខ​២ និង​ផ្នែក​សឹក​រង​ជាំ​ក្សាន្ត ដែលជា អង្គភាព​ចំណុះ បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ នៃ​យោធភូមិភាគ​ទី​៤ កាលពី​ថ្ងៃទី​១៤ កញ្ញា​ឆ្នាំ​២០២០ ។​

នៅក្នុង​ដំណើរ​ឆ្ពោះទៅកាន់​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ច័ន្ទ សុ​ភ័​ក្ត្រា បាន​ពាំនាំ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ ពី​សំណាក់​ថ្នាក់ដឹកនាំ អគ្គមេបញ្ជាការ នៃ​កងយោធពល ខេមរភូមិន្ទ​, ថ្នាក់ដឹកនាំ​បញ្ជ​ការដ្ឋាន​កងទ័ពជើងគោក​, យោធភូមិភាគ​ទី​៤ និង​ថ្នាក់ដឹកនាំ​ខេត្តព្រះវិហារ ។

នៅក្នុង​ឧិ​កាស​បុណ្យកាន់បិណ្ឌ និង​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណីជាតិ និង​បាន​នាំយក​អំណោយ​ជា​ថវិកា​របស់ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម លោក លឹម គានហោ មក​ប្រគល់ជូន​នាយទាហាន នាយទាហានរង និង​ពលទាហាន ដែល​កំពុង​បំពេញបេសកកម្ម​ការពា​រ​ទឹកដី នៅ​ទឹកដី​ទល់ដែន​កម្ពុជា​-​ថៃ នោះ​។

​លោក​ឧ​ត្ត​ម​សេនីយ៍ បាន​ថ្លែង​ដាស់​ស្មារតី​កងទ័ព​ទាំងអស់ ត្រូវ​ដឹងគុណ និង​អរគុណ​សន្តិភាព ដែល​បាន ធ្វើ​ឲ្យ​កងទ័ព​រឹងមាំ និង​ប្រទេសជាតិ មានការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា។​សម្តេច​បាន​អនុវត្ត​យុទ្ធសាស្ត្រ នយោបាយ​ឈ្នះ ឈ្នះ ដើម្បី​បង្រួបបង្រួម​ជាតិ ធ្វើ​ប្រទេសជាតិ និង​ប្រជាជន ទទួលបាន​សុខសន្តិភាព រហូតមកដល់​គ្រា​បច្ចុប្បន្ន ៕​វ៉ាន់ឌី​

rsc

Leave a Reply

Your email address will not be published. Required fields are marked *