សន្តិសុខ

​ម៉ូតូ​បុក​ជាមួយ​គោយន្ត​កន្ត្រៃ​បណ្តាលឱ្យ​បុរសម្នាក់ស្លាប់​

កំពង់ឆ្នាំង​៖​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​និង​គោយន្ត​កន្ត្រៃ​នៅពេល​យប់បណ្តាលឱ្យបុរសម្នា​ក់បាន​ស្លាប់​​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​លើ​កំណាត់​ផ្លូវ​ក្រាល​កៅស៊ូ​លេខ ១៥០B​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ២៤​និង​២៥ ស្ថិតក្នុង​ភូមិសាស្ត្រ​ភូមិ​ដំ​រិ​ប ឃុំ អភិវឌ្ឍន៍ ស្រុក​ទឹកផុស​ខេត្តកំពង់ឆ្នាំងកាលពីយប់​ថ្ងៃទី១៥ខែកញ្ញា​ឆ្នាំ​២០២០។

​មន្ត្រីនគរបាល​ស្រុក​ទឹកផុស​បានឱ្យដឹង​ថាៈករ​ណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​រវាង​គោយន្ត​កន្ត្រៃ​និង​ម៉ូតូ​យានយន្ត​ទាំង​២​គ្រឿង​បើកបរ​ក្នុង​ដំណើរ​ខ្វែង​ទិស​គ្នា​។​ម៉ូតូ​ម៉ាក​ហុងដា​C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 1A.8332 បើកបរ​ដោយ​ឈ្មោះ ព្រឿង វ៉ា​ឃិត ភេទ​ប្រុស អាយុ ១៩​ឆ្នាំនៅ​ភូមិ​ទឹក​ជុំ​ឃុំ​អភិវឌ្ឍន៍​ស្រុក​ទឹកផុស​។​ដោយឡែក​គោយន្ត​កន្ត្រៃ​បើក​ឡើង​មកលើ​ថ្នល់​កៅស៊ូ​ស្រាប់តែ​ម៉ូតូ​​បើក​បុក​ដៃ​គោយន្ត​​អ្នកបើកបរ​ម៉ូតូ​ដួល​ចូល​ក្រោម​គោយន្ត​កន្ត្រៃ​បណ្តាលឱ្យអ្នកម៉ូតូ​ស្លាប់​។​

មន្ត្រីដដែលបានបន្តថា​នៅក្រោយពេល​កើតហេតុ​អ្នកបើកបរ​គោយន្ត​កន្ត្រៃ​បាន​រត់​គេចខ្លួនបាត់​។​វត្ថុតាង​ទាំង​២​គ្រឿង​ត្រូវ​សមត្ថកិច្ច​នគរបាល​នាំយកមក​រក្សាទុក​បណ្តោះ​អាស​ន្ត​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ទឹកផុស ដើម្បី​កសាង​សំណុំរឿង​ទៅតាម​នីតិវិធី​៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *