សន្តិសុខ

សមត្ថកិច្ច​កំពុង​ស្វែងរក​ម្ចាស់​រថយន្ត​ដែល​ដក​កាំភ្លើង​គំរាម​បាញ់សម្លាប់​តាម​ដងផ្លូវ

មណ្ឌលគិរី​៖​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ឡោ​សុខា​ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី​បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​១៦​ខែកញ្ញា​ឆ្នាំ​២០២០​ថាៈ​សមត្ថកិច្ច​ជំនាញ​កំពុងតែ​តាម​ស្រាវជ្រាវ​ស្វែងរក​ម្ចាស់​រថយន្ត​Lexus​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AQ1213​។​ក្រោយ​ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បង្ហោះ​លើ​បណ្តាញ​ហ្វេ​ស​ប៊ុ​កថាៈ​ម្ចាស់​រថយន្ត​នេះ​បាន​ដក​កាំភ្លើង​គំរាម​បាញ់សម្លាប់​គេ​នៅតាម​ដងផ្លូវ​ក្នុង​ក្រុង​សែន​មនោ​រម្យ​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ឡោ​សុខា​ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី​

​លោក​កាន់​ពេញ​អធិការនគរបាល​ស្រុក​សែន​មនោ​រម្យ​ក៏បាន​បញ្ជាក់​ឱ្យដឹងថាៈ​នៅពេលនេះ​សមត្ថកិច្ច កំពុងតែធ្វើការ​ទំនាក់ទំនង​ទៅ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​(PhallaPiseth)​ដែល​បាន​បង្ហោះ​សារ​ខាងលើនេះ ដើម្បី​សួរនាំ​ឱ្យដឹងពី​សាច់រឿង ឱ្យ​ច្បាស់លាស់​ចំពោះ​ករណី​រឿងនេះ​ផងដែរ​។​

​បើ​យោងតាម​ម្ចាស់​គណនី ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Phalla Piseth បាន​បង្ហោះ​សារ​នៅ​ថ្ងៃទី​១៦ ខែកញ្ញា​នេះ យ៉ាង​ដូច្នេះ​ថា​៖”​សូម​មន្ត្រី​សមត្ថកិច្ច​ខេត្តមណ្ឌលគិរី​តាម​ស្ទាក់​ឃាត់​រថយន្ត​នេះ​ផង​។​ម្ចាស់​រថយន្ត​បាន​ប្រើប្រាស់​អាវុធ​ខុសច្បាប់​គំរាម​បាញ់សម្លាប់​ប្រពន្ធ​ខ្ញុំ​ដែល​កំពុងមាន​ផ្ទៃពោះ​សូមមេត្តា​មន្ត្រី​សាធារណ​ការជួយ​ស្រាវជ្រាវ​ស្លាក​លេខ​នេះ​ផង​។

​តើ​បុគ្គល​នេះ​ជា​អ្នកណា​ដែល​ដែលមាន​សិទ្ធិ​ប្រើប្រាស់​អាវុធ​មក​គំរាម​ប្រជាជន​ស្លូតត្រង់​បែបនេះ​? ប្រទេស​មានច្បាប់​មិនមែន​មានអំណាច់​មាន​លុយ​ធ្វើ​អ្វី​បាន​តាមចិត្ត​នោះទេ សូមជួយ​សែរ share ដើម្បី​រកមុខ​ជន​ទំនើង​នេះ​មក​ដោះស្រាយ​មុខ​ច្បាប់​ផង ស្លាក់​លេខ​រថយន្ត (​ភ្នំពេញ 2AQ 1213)”​។​

​ជាមួយគ្នានេះដែរ បើ​យោងតាម​រូបភាព​ដែល​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Phalla Piseth ក៏បាន​បង្ហាញ​រូបភាព​បុរស​ម្នាក់​បើករថយន្ត Lexus ពណ៌​ខ្មៅ ពាក់​ស្លាក់​លេខ​ភ្នំពេញ 2AQ-1213 ដែល​បាន​ពាក់​ម៉ាស់​ជិត និង​ដក​កាំភ្លើងខ្លី ភ្ជង់​មករក​គាត់ ក្នុងន័យ​គំរាម​សម្លាប់​៕​សហការី​

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *