Featured ព័ត៌មានអន្តរជាតិ

នៅ​ឥណ្ឌូណេស៊ី​អ្នកប្រឆាំង​បម្រាម​តម្រូវឱ្យ​ជីករណ្តៅ​កប់​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩

អន្តរជាតិ​៖ រឿងរ៉ាវ​នេះ​កំពុងតែ​ត្រូវបាន​អនុវត្តន៍ នៅ​កោះ​ចា​វ៉ា ភាគ​ខាងកើត​នៃ​ប្រទេស​ឥណ្ឌូណេស៊ី​។​​អាជ្ញាធរ​មូលដ្ឋាន​បាន​ប្រកាន់យក​វិធានការ​មួយ​យ៉ាង​ហ្មត់ចត់​បំផុត​គឺ​បើ​នរណាម្នាក់​ហ៊ាន​រំលោភបំពាន ទៅលើ​បម្រាម​ទាក់​ទឹ​ន​នឹង​វិធានការ​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​១៩ អ្នកនោះ ត្រូវ​ទទួលទោស ។​គឺ​ទៅ​ជីករណ្តៅ​ទុក​កប់​សាកសព​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​នោះ​តែម្តង​។​

​ថ្មីៗ​នេះ លោក​ចៅហ្វាយស្រុក​នៃ​កោះ​ចា​វ៉ា​ខាងកើត បាន​បញ្ជា​ឱ្យ​ជនល្មើស​នឹង​បម្រាម​នេះ ចំនួន​៨​នាក់​ជីករណ្តៅ​កប់​សាកសព​អ្នកជំងឺ​កូ​វីដ​១៩​ហើយ​នេះ​ជា​ទណ្ឌកម្ម​សម្រាប់​អ្នក​ដែល​រឹងទទឹង មិន​ព្រម​ពាក់​ម៉ាស់​ក្នុង​ទីសាធារណៈ​។​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​មាន​អ្នក​ឆ្លង​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ចំនួន​២២១.៥២៣​នាក់ និង​អ្នក​ស្លាប់មាន​ចំនួន​៨.៨៤១​នាក់​៕Skay news​

rsc

Leave a Reply

Your email address will not be published. Required fields are marked *