សន្តិសុខ

ករណីផ្ទុះអាវុធស្លាប់ស្ត្រី​ម្នាក់​ក្នុងរថយន្តនៅកំពង់ឆ្នាំងដើមហេតុនៃការប្រចណ្ឌ​

កំពង់ឆ្នាំង៖ព័ត៌មានចុងក្រោយបានឱ្យដឹងថាករណីផ្ទុះអាវុធបណ្តាលឱ្យស្លាប់ស្ត្រីម្នាក់ក្នុងរថយន្តនៅខេត្តកំពង់ឆ្នាំងកាលពីយប់ថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២០នោះគឺដើមហេតុនៃការប្រចណ្ឌ។បន្ទាប់ពីកើតហេតុជនជាម្ចាស់អាវុធបានបើករថយន្តចូលសារភាពនៅទីស្នាក់ការកងរាជអាវុធហត្ថស្រុកឧត្តុងខេត្តកំពង់ស្ពឺ។

ប្រភពដដែលបានបន្តថានៅ​ថ្ងៃទី​១៦​ខែកញ្ញា​ឆ្នាំ​២០២០​នេះដោយ​អនុវត្តន៍​តាម​បទបញ្ជា​ផ្ទា​ល់ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​សាក់​សា​រ៉ាង​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ចំនួន៨​នាក់​មធ្យោបាយ​រថយន្ត​២​គ្រឿង​។កម្លាំង​សហការ​ជាមួយនិង​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ បាន​​បញ្ជូន​ជនសង្ស័យ​ចំនួន​២ នាក់មកខេត្តកំពង់ឆ្នាំង។

មន្ត្រីកងរាជអាវុធហត្ថបានឱ្យដឹងថាៈជនសង្ស័យឈ្មោះ​ទាក់​ឌី​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​នៅ​ភូមិ​បុរី​ឈូក​វ៉ា​២​សង្កាត់​សំរោង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ​។​ឈ្មោះ​ណ​យ​បុ​រ៉ា​ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​នៅ​ភូមិ​គុ​ត្ត​សត​ស្រុក​អូរជ្រៅ​ខេត្តបន្ទាយមានជ័យ​។​ជនទាំងពីរជាប់​ពាក់ព័ន្ធ​និង​ករណី​មនុស្សឃាត​ដោយ​អ​ចេតនា​នៅត្រង់ចំណុច​មុខ​មន្ទីរ​ធម្មការ​ខេត្តកំពង់ឆ្នាំង​។​

ឯជនរងគ្រោះ​ឈ្មោះ​ធី​នីសា​ភេទ​ស្រី​អាយុ​១៨​ឆ្នាំនៅភូមិចម្ការលើឃុំបឹងខ្នាស្រុកបាកានខេត្តពោធិ៍សាត់បណ្តាលឱ្យស្លាប់នៅក្នុងរថយន្តគឺមូលហេតុ​បណ្តាលមកពី​ភ្លើង​ប្រចណ្ឌ ។​

​វត្ថុតាង​ដកហូត​រួមមាន​៖​រថយន្ត ១ គ្រឿង ម៉ាក Lexus RC ពណ៌​ឈាមជ្រូក ស្លាក​លេខ ភ្នំពេញ ៩២៣៩​។​កាំភ្លើង​១​ដើម​ម៉ាក​ZORAKIM906TD​សំបក​ក​ន្ទុះ​ចំនួន​១​។​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវបាន​ការិយាល័យ​ជំនាញ​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង​កសាង​សំណុំរឿង​ទៅ​សាលាដំបូង​អនុវត្ត​ទៅតាម​នីតិវិធី​៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *