ព័ត៌មានសង្គម សុខាភិបាល

​លទ្ធផល​បញ្ជាក់ថា៖​ព្រះសង្ឃ​ដែល​គង់នៅ​វត្ត​​ស្វាយ​មិនមាន​មេរោគ​កូ​វីដ​១៩​ទេ​

ភ្នំពេញៈ​លទ្ធផល​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​បានបង្ហាញ​ថា​ព្រះសង្ឃ​ដែល​គង់នៅ​វត្ត​ក​ស្វាយ​ស្ថិត​ក្នុងភូមិ​បឹង​ត្រស់ ឃុំ​ភ្នំ​តូច ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ គឺ​មិនមាន​មេរោគ​កូ​វីដ​១៩ នោះទេ គឺ​គ្រាន់តែ​ផ្តាស​សាយ​ធំ​តែប៉ុណ្ណោះ​។​ព្រះសង្ឃ​ដែល​គង់នៅ​វត្ត​ក​ស្វាយ​មួយចំនួន​ត្រូវបាន​ក្រុមគ្រូពេទ្យ​នៅ​ខេត្តបន្ទាយមានជ័យ​យក​សំណាក​បញ្ជូនមក​វិ​ទ្យ​ស្ថាន​ប៉ាស្ទ័រ កាលពី​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២០ បន្ទាប់ពី​មាន​អាកា​រៈ​ក្តៅខ្លួន​ខ្លាំង និង​ក្អក​។

​លោក​អ៊ុ​រាត្រី​អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​មានប្រសាសន៍ប្រាប់​រស្មី​កម្ពុជា​កាលពី​រសៀល​ថ្ងៃទី​១៦​ខែកញ្ញា​នេះ​ថាៈ​លទ្ធផល​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​បានបង្ហាញ​ថា​ព្រះសង្ឃ​គង់នៅ​វត្ត​ក​ស្វាយ​មិនមាន​មេរោគ​កូ​វីដ​១៩​នោះទេ​គឺ​គ្រាន់តែ​ផ្តាស​សាយ​ធំ​តែប៉ុណ្ណោះ​។​ព្រះសង្ឃ​ចំនួន​២៦​អង្គ​ដែល​បាន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ គឺ​បាន​គ្រាន់បើ​ច្រើន​ហើយ​។​

​អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​បន្តថាៈ​បន្ទាប់ពី​មានការ​ធូរស្បើយ​មាន​ព្រះសង្ឃ​មួយចំនួន​បាន​និមន្ត​ចេញពី​មន្ទីរពេទ្យ​ទៅ​វត្ត​។​ប៉ុន្តែ​នៅមាន​ព្រះសង្ឃ​មួយចំនួនទៀត​គឺ​គ្រូពេទ្យ​មិនទាន់​អនុញ្ញាតឱ្យ​និមន្ត​ចេញពី​មន្ទីរពេទ្យ​នៅឡើយ​ទេ​ដោយ​ឱ្យ​សម្រាក​នៅ​មន្ទីរពេទ្យ​ដើម្បីឱ្យ​ជាសះស្បើយ​ពី​ផ្តាស​សាយ​ធំ​សិន​ពីព្រោះ​ខ្លាច​ពេល​មិនទាន់​ជា​និមន្ត​ទៅ​វត្ត​អាច​ចម្លង​ព្រះសង្ឃ​ដទៃទៀត​នៅក្នុង​វត្ត​។​

​សូមជម្រាបថា ព្រះសង្ឃ​ចំនួន ២៦​អង្គ គង់នៅ​វត្ត​ក​ស្វាយ​ស្ថិតក្នុង​ភូមិ​បឹង​ត្រស់​ឃុំ​ភ្នំ​តូច​ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​មាន​អាកា​រៈ​គ្រុនក្តៅ​ខ្លះ​ក្តៅ​ញាក់​វិលមុខ​ឈឺក្បាល​និង​ពិបាក​ដកដង្ហើម​លើ​ព្រះសង្ឃ​ជាច្រើន​អង្គ​។​ត្រូវបាន​គេ​បញ្ជូនទៅ​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា​-​ជប៉ុន​មង្គលបុរី​និង​មន្ទីរពេទ្យបង្អែក​ស្រុក​ថ្មគោល​ខេត្តបាត់ដំបង​កា​លពី​យប់​ថ្ងៃទី​១៤​ខែកញ្ញា​ឆ្នាំ​២០២០​។​ក្រុមគ្រូពេទ្យ​បាន​យក​សំណាក​ព្រះសង្ឃ​មួយចំនួន​បញ្ជូនមក​ភ្នំពេញ​ដើម្បី​ពិនិត្យ​រក​មេរោគ​កូ​វីដ​១៩៕សុភាព

rsc

Leave a Reply

Your email address will not be published. Required fields are marked *