ព័ត៌មានសង្គម សន្តិសុខ

ថៃ​ដោះ​លែងពលរដ្ឋ​ខ្មែរ​២៥​នាក់ពី​ពន្ធនាគារ​នា​ហើយបញ្ជូន​មក​កម្ពុជា​វិញ​

​ឧ​ត្ត​រ​មានជ័យ​៖អាជ្ញាធរប្រទេសបានថៃ​ដោះ​លែងពលរដ្ឋ​ខ្មែរចំនួន​២៥​នាក់ចេញពី​ពន្ធនាគារ​នាករណី​ឆ្លងដែន​ខុសច្បាប់​ចូល​កាប់​ឈើ​គ្រញូង​​កាលពី​ឆ្នាំ​២០១៧​កន្លងមកហើយបានបញ្ជូន​មក​កម្ពុជា​វិញ។
ការប្រគល់​និង​ទទួល​ពលរដ្ឋ​ខ្មែរ​ទាំង​២៥​នាក់បាន​ធ្វើឡើង​នៅ​ច្រក​អន្តរជាតិ​ជាំ​ស្រងាំក្នុង​ទឹកដី​ស្រុក​អន្លង់វែងខេត្ត​ឧ​ត្ត​រ​មានជ័យ​កាលពីរសៀលថ្ងៃទី​១៦​ខែកញ្ញា​ឆ្នាំ​២០២០​។​

សមត្ថកិច្ច​នគរបាល​ប្រចាំ​ច្រក​អន្តរជាតិ​ជាំ​ស្រងាំ​បាន​ឱ្យដឹងថាៈ​អាជ្ញាធរ​ថៃ​បាន​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ចំនួន​២៥​នាក់​មកឱ្យ​កម្ពុជា​វិញ​។​ជន​ទាំង​២៥​នាក់​ត្រូវ​ទាហាន​ថៃ​ចាប់ខ្លួន​កាលពី​ថ្ងៃទី​២០ខែឧសភា​ឆ្នាំ​២០១៧​កន្លងទៅនេះ​ពីបទ​ឆ្លងដែន​ខុសច្បាប់​កាប់​ឈើ​ក្រញូង​ខុសច្បាប់​ក្នុង​ដី​ថៃ។

ប្រភពបានបន្តថាៈពលរដ្ឋ២៥នាក់នេះចូលតាមចំណុចអូរស្វាយនិងវាលខ្សាច់ហើយបញ្ជូនទៅដាក់ពន្ធនាគារនៅខេត្តស៊ីសាកេតប្រទេស​ថៃ​ចាប់តាំងពី​ពេលនោះ​មក​។​ជន​ទាំង​២៥​នាក់​សមត្ថកិច្ចមិនបានប្រាប់​ឈ្មោះ​ទេគឺដឹងថាពួកគាត់នៅខេត្ត​ឧ​ត្ត​រ​មានជ័យ​ចំនួន​២០​នាក់​,​ខេត្តកំពង់ស្ពឺ​​​២​នាក់​,​ខេត្តកំពត​​ម្នាក់​,ខេត្តក្រចេះ​ម្នាក់​,​និង​ខេត្តព្រះវិហារ​ចំនួន​ម្នាក់​៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *