ព័ត៌មានទេសចរណ៍ ព័ត៌មានសង្គម វប្បធម៌

​ភ្ជុំបិណ្ឌ​ថ្ងៃទី​១​ភ្ញៀវ​ក្នុងស្រុក​និង​បរ​ទស​កម្សាន្ត​តាម​គោលដៅ​ទេសចរណ៍​នានា​ប្រមាណ​ជាង​២១​ម៉ឺន​នាក់

ភ្នំពេញៈ​នាឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ថ្ងៃទី​១​កាលពី​ថ្ងៃទី​១​ថ្ងៃទី​១៦​ខែកញ្ញា​ឆ្នាំ​២០២០​ប្រជាពលរដ្ឋ​និង​ជនបរទេស​ដែល​បាន​ដើរ​កម្សាន្ត​នៅតាម​គោលដៅ​ទេសចរណ៍​នានា​ទូទាំងប្រទេស​មាន​ចំនួន​ប្រមាណ​២១៧.៩៣២​នាក់​។​ក្នុងនោះ​ភ្ញៀវ​ជាតិ​មាន​ប្រមាណ​២១៥.៩៤១​នាក់​ភ្ញៀវ​បរទេស​មាន​ប្រមាណ ១.៩៩១​នាក់​។​

ចំពោះ​ខេត្ត​ដែលមាន​ភ្ញៀវ​ច្រើន​ចាប់ពី​១​ម៉ឺន​នាក់​ឡើង​មាន​៖១,​ខេត្តកណ្តាល​២.១២៤១​នាក់​។​២,​ខេត្តបាត់ដំបង​១៩.៩៥០ នាក់​។​៣,​ខេត្តកំពត ១៩.៤១៥ នាក់​៤,​សៀមរាប​១៧.២៦៦​នាក់​៥,​ខេត្ត​ព្រះសីហនុ ១៦.៣១៨​នាក់​។​៦,​ខេត្តកំពង់ឆ្នាំង​១៥.៩៩៥​នាក់​៧,​ខេត្តតាកែវ​១១.១៦៥​នាក់​ខេត្តកំពត​១១.១២២​នាក់​។​

ជាការ​កត់សម្គាល់​សម្រាប់​ថ្ងៃ​ឈប់សម្រាក​ទី​១​នេះ​សភាពការណ៍​ទេសចរណ៍​ជារួម​រាប់​តាំងពី​សន្តិសុខ​សណ្តាប់ធ្នាប់​និង​ការដើរ​កម្សាន្ត​របស់​ភ្ញៀវទេសចរ​មាន​ភាពល្អប្រសើរ​ធម្មតា​និង​មិនមាន​បញ្ហា​ធំដុំ​ណាមួយ​កើតឡើង​ទេ​។

គណៈបញ្ជាការ​ឯកភាព​រាជធានី​ខេត្ត បាន​ចាត់តាំង​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ និង​ណែនាំ​ជាប្រចាំ ។​ក្នុងនោះ​មន្ទីរ​ទេសចរណ៍​ក៏បាន​ចុះ​ផ្ទាល់​ដល់​មូលដ្ឋាន​អាជីវកម្ម និង​គោលដៅ​ទេសចរណ៍​សំខាន់ៗ ដើម្បី​ណែនាំ​ដល់​ការធានា​ការផ្តល់សេវា​ទេសចរណ៍​ប្រកបដោយ​គុណភាព​តម្លៃ​សមរម្យ​។​

គោលដៅ​ទេសចរណ៍​ទាំងអស់​បាន​បន្ត​ពង្រឹង​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​ស្របតាម​ការណែនាំ​រប​ស់​ក្រសួងសុខាភិបាល​និង​ក្រសួងទេសចរណ៍​៕​ជ​.​ជឿន​

rsc

Leave a Reply

Your email address will not be published. Required fields are marked *