ព័ត៌មានសង្គម

​មេ​ប៉ូលិស​ខេត្តព្រះវិហារ​ជម្រុញ​មន្ត្រីក្រោមឱវាទ​ត្រូវខិតខំ​ការពារ​សន្តិសុខ​

​ព្រះវិហារ​៖​កាលពី​ព្រឹក​ថ្ងៃទី​១៤​ខែមករា​ឆ្នាំ​២០២០​ក្នុង​កិច្ចប្រជុំ​បូក​សារុប​នូវ​របាយការណ៍​ប្រចាំ​ខែធ្នូ​ឆ្នាំ​២០១៩​កន្លងទៅនេះ​លោក​ឧត្ដមសេនីយ៍ទោ​សួស​សុខ​ដា​រ៉ា​ស្នងការ​នគរបាល​ខេត្តព្រះវិហារ​បាន​ថ្លែងថា​៖​ដើម្បី​រក្សា​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ឱ្យមាន​ប្រសិទ្ធភាព​មន្ត្រីនគរបាល​ទាំងអស់​ត្រូវតែ​ខិតខំ​ប្រឹងប្រែង​តាម​តួនាទី​ភារកិច្ច​។​

​លោក​ឧត្ដមសេនីយ៍ទោ​បា​នប​ន្ង​ថា​ក្នុងនោះ​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​និង​សហការ​បង្ក្រាប​បទល្មើស​ផ្សេងៗ​នៅក្នុង​មូលដ្ឋាន​ដែល​ខ្លួន​ទទួលខុសត្រូវ​។​កងកម្លាំង​គ្រប់​ជំនាញ​ទាំងអស់​ត្រូវ​បន្ត​ប្រពៃណី​នៃ​ការខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​បំពេញ​ការងារ​ឱ្យ​កាន់តែខ្លាំង​ខ្លា​និង​ត្រូវ​ធានា​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ស្នងការ​បាន​បូកសរុប​និង​បាន​សម្តែង​នូវ​ការកោតសរសើរ​ដល់ក​ង​កម្លាំង​ទាំងអស់​ដែល​បាន​ខិតខំ​យកចិត្តទុកដាក់​អនុវត្តន៍​តូ​នាទី​ភារកិច្ច​ស្នូល​របស់ខ្លួន​។​ក្នុងនោះ​ការការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​សម្រេចបាន​លទ្ធផល​ល្អជា​បន្តបន្ទាប់​និង​មានការ​ផ្សព្វផ្សាយ​ផែនការ ស្ដីពី​កិច្ចសហការ ការពារ​សន្តិសុខ នៃ​ដំណើរការ​បើកសវនាកា​រ ជម្រះក្ដី លោក គឹម សុខា​ផងដែរ​៕សៅ​វ៉ាន់ឌី

rsc

Leave a Reply

Your email address will not be published. Required fields are marked *