ព័ត៌មានសង្គម

​បើកវគ្គបណ្តុះបណ្តាល​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​មន្ត្រី​ក្នុង​ខេត្តព្រះវិហារ​

​ខេត្តព្រះវិហារ​៖ បុគ្គលិក​មន្ត្រីរាជការ ប្រមាណ ៥០​នាក់ មកពី​តាម​បណ្តា​ស្ថាប័ន មន្ទីរ​ចំនួន​១០​នៅក្នុង​ខេត្តព្រះវិហារ​ទទួលបាន​ការពង្រឹង​សមត្ថភាព​បន្ថែម​តាមរយៈ​ការបើក​អង្គសិក្ខាសាលា​មួយ បណ្តុះបណ្តាល​ចំណេះដឹង​លើ​ផ្នែក​ហិរញ្ញវត្ថុ​។ សម្រាប់​អភិវឌ្ឍន៍​សហគ្រិនភាព​ស្ត្រី មាន​រយៈពេល ២​ថ្ងៃ​ចាប់ពី​ថ្ងៃទី ២១​កញ្ញា ដល់​ថ្ងៃទី​២២​កញ្ញា​ឆ្នាំ​២០២០ នៅ​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តព្រះវិហារ​។​

​វគ្គ​បណ្តុះបណ្តាល​រយៈពេល​២​ថ្ងៃនេះ​មានការ​អញ្ជើញ​ជា​អធិបតី​ពី​លោកស្រី​ច័ន្ទ​សូរីយ៍​រដ្ឋលេខាធិការ​ក្រសួង​កិច្ចការនារី​,​លោកស្រី​ចឹក​ហេង​អភិបាលរង​ខេត្តព្រះវិហារ​។​រួមមាន​ការចូលរួម​ពី​អគ្គនាយករង​ក្រសួង​កិច្ចការនារី ,​ប្រធាន​នាយកដ្ឋាន​និតិ​កម្មធ​នាគា​ជាតិ ,​ប្រធាន​មន្ទីរ​កិច្ចការនារី ខេត្តព្រះវិហារ រួម​នឹង​សិក្ខាកាម​សិក្សា​មកពី​មន្ទីរ ចំនួន ១០ នៅក្នុង​ខេត្តព្រះវិហារ​។​

​លោកស្រី ចឹក ហេង បាន​សម្តែង​គារវកិច្ច​ស្វាគមន៍ នូវ​ដំណើរ​អញ្ជើញ​មក កាន់​ខេត្តព្រះវិហារ របស់​គណៈប្រតិភូ​ក្រសួង​កិច្ចការនារី ,​ក្រុមហ៊ុន វី​សា និង​ធនាគារជាតិ​នៃ​កម្ពុជា ដែល​បានផ្តល់​វគ្គ​បណ្តុះបណ្តាល ដើម្បី​បង្កើន និង​ពង្រឹងសមត្ថភាព​ធនធាន​ចំណេះដឹង លើ​ផ្នែក​ហិរញ្ញវត្ថុ​។ សម្រាប់​អភិវឌ្ឍន៍​សហគ្រិនភាព​ស្ត្រី នៅក្នុង​ខេត្តព្រះវិហារ ភាគ​ឧ​ត្ត​រ​ប្រទេស​កម្ពុជា ។

​លោកស្រី ច័ន្ទ សូរីយ៍​រដ្ឋលេខាធិការ​ក្រសួង​កិច្ច​នារី បាន​មានប្រសាសន៍ថា ក្រសួង​កិច្ចការនារី ធនាគា​ជាតិ​នៃ​កម្ពុជា និង​ក្រុមហ៊ុន វី​សា ដែលជា​ក្រុមហ៊ុន​ឈានមុខ​គេ​លើ​ពិភពលោក នៅក្នុង​ការទូទាត់ តាម​ប្រព័ន្ធ​ឌីជីថល​។ ខណៈ​នេះ​បានរៀបចំ​បើក​វគ្គ​បណ្ដុះបណ្ដាល​នេះ​ឡើង ក្នុង​គោលបំណង ដើម្បី​បង្កើន ចំណេះដឹង ដល់​មន្ត្រី​បុគ្គលិក​នៃ​មន្ទីរ និង​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ស្ត្រី ។​

អំពី​ការគ្រប់គ្រង​ហិរញ្ញវត្ថុ ការប្រើប្រាស់ សេវា​ហិរញ្ញវត្ថុ​ផ្លូវការ និង​ការប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល សម្រាប់​សេវាកម្ម​ហិរញ្ញវត្ថុ​ក្នុងការ​នាំយកទៅ​ផ្សព្វផ្សាយ​បន្ត​សម្រាប់​ជួយ​គាំទ្រ​ដល់​ការអភិវឌ្ឍន៍​អាជីវកម្ម និង​ធុរៈកិច្ច​របស់​ស្ត្រី​នៅតាម​មូលដ្ឋាន ក្នុងប្រទេស កម្ពុជា​៕វ៉ាន់ឌី

rsc

Leave a Reply

Your email address will not be published. Required fields are marked *