ព័ត៌មានសង្គម វប្បធម៌

​បុរស​ចំណាស់​អាយុ​៨៣​ឆ្នាំ​រៀបការ​ជាមួយ​ស្ត្រី​អាយុ​៦៧​ឆ្នាំ​ផ្អើល​ក្រុង​កំពត​

កំពត​៖​ស្នេហា​ចាស់ទុំ​កូន​កំ​ឡោះ​វ័យ​៨៧​ឆ្នាំ​និង​កូនក្រមុំ​វ័យ​៦៧​ឆ្នាំ​។​អ្នក​ទាំង​២​បាន​ស្ម័គ្រចិត្ត​ដឹក​ដៃ​គ្នា​ចូល​រោងការ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​នៅក្នុង​ភូមិ​អូរ​តូច​សង្កាត់​អណ្ដូង​ខ្មែរ​ក្រុង​កំពត​កាលពី​ថ្ងៃទី​២០​ខែកញ្ញា​ឆ្នាំ​២០២០​។​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា​៖ កូន​កំ​ឡោះ​ឈ្មោះ នួន ខេង​អាយុ​៨៧​ឆ្នាំ និង​កូនក្រមុំ​ឈ្មោះ រស់ ម៉ៅ អាយុ​៦៧​ឆ្នាំ ជា​ក្រមុំចាស់ មិនដែល​ស្គាល់​ជាតិ​ប្តី​ម្ដងណា​ទេ ហើយ​ត្រូវជា​ប្អូនថ្លៃ​របស់​កូន​កំ​ឡោះ​ផងដែរ​។​

​បើតាម​កូនប្រុស​របស់​បុរស​ច​មណាស់​ជា​កូនកំលោះ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​៖​បន្ទាប់ពី​ម្តាយ​បង្កើតបាន​ស្លាប់​ទៅជិត​១​ឆ្នាំ​មកហើយ​។​រូបគាត់​និង​បងស្រី​២​នាក់​ទៀត​បាន​យក​ម្តាយមីង​បង្កើត​វ័យ​ចំណាស់​ម្នាក់​ឈ្មោះ រស់ ម៉ៅ គ្មាន​កូនចៅ​នៅ​មើលថែ​ឱ្យមក​រស់នៅ​ជាមួយ​។​បន្ទាប់មក​មិនទាន់បាន​ប៉ុន្មាន​ខែ​ផង ឪពុក​របស់គាត់​ក៏​ឱ្យ​ពួកគាត់​ជា​កូនៗ​ជួយ​គិតគូរ​។​រៀបចំ​កម្មវិធី​អាពាហ៍ពិពាហ៍​ឱ្យ​រូបគាត់​ជាមួយ​កូនក្រមុំ​អាយុ​៦៧​ឆ្នាំ ដែល​ត្រូវជា​ប្អូនថ្លៃ​ធ្វើជា​គូ​អនាគត​។​

​ប្រភព​ដដែល​បាន​បន្តថា​៖ ការចាត់ចែង​រៀបចំ​អាពាហ៍ពិពាហ៍​ជូន​ឪពុក និង​ម្តាយមីង​របស់​ពួកគាត់ ដោយ​ធ្វើ​ម្ហូប​ទទួលភ្ញៀវ​ចំនួន​៤៥​តុ​មាន​កម្មវិធី​បង្វិលពពិល កម្មវិធី​ចងដៃ បាចផ្កា​ស្លា និង​កាត់​នំ​ខេ​ក មាន​ភាព​អ៊ូអរ​ភ្ញៀវ​ច្រើន​សន្ធឹកសន្ធាប់​៕​ដើម​រាំង​

rsc

Leave a Reply

Your email address will not be published. Required fields are marked *