សន្តិសុខ

ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​និង​ដកហូត​គ្រឿងញៀន​មួយចំនួន​នៅ​ស្រុកស្រែ​អំបិល​

កោះកុង​៖​កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿងញៀន​បាន​សហ​ការណ៍​ជាមួយ​នគរបាល​ផ្នៃ​ក​ព្រហ្មទណ្ឌ​ស្រុក​ស្រុក​អំបិល​ដឹកនាំ​ដោយ​លោក​វរ​:​សេនីយ៍​ឯក​ហួន​នុ​ន​អធិការនគរបាល​ស្រុកស្រែ​អំបិល​។​សមត្ថកិច្ច​បាន​ចុះ​ធ្វើ​រដ្ឋបាល​ផ្ទះមួយ​កន្លែង​ស្ថិត​ក្នុងភូមិ​ស្រែអំបិល​ឃុំ​/​ស្រុកស្រែ​អំបិល​ខេត្ត​កោះ​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​(​ស្រី​ម្នាក់​)​កាលពី​ថ្ងៃទី​២៣​ខែកញ្ញា​ឆ្នាំ​២០២០​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន ១ -​ឈ្មោះ កុយ សាម​ឌី ភេទ​ប្រុស​អាយុ​២០​ឆ្នាំ បច្ចុប្បន្ន រស់នៅ​ស្រុកស្រែ​ស្រែអំបិល ខេត្តកោះកុង​។ ២-​ឈ្មោះ ស៊ុន វិ​ផុន ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​នៅ ស្រុកស្រែ​អំបិល ខេត្តកោះកុង​។​៣-​ឈ្មោះ សោម ជ្រុ​យ ភេទ​ស្រី អាយុ​៣៧​ឆ្នាំ បច្ចុប្បន្ន​រស់នៅ ភូមិ ស្រែអំបិល ឃុំ​ស្រែអំបិល ស្រុកស្រែ​អំបិល ខេត្តកោះកុង​។​

​ប្រភព​ដដែល​បាន​បន្តថា ក្រោយពេល​ឃាត់ខ្លួន កម្លាំង​នគ​បាល​បាន​ឆែកឆេ​រកឃើញ នូវ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យថា​ជា​សារធាតុ​ញៀន​ចំនួន​៤​កញ្ចប់​តូច​២​និង​ធំ​២​ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំញៀន​ពណ៌​ខ្មៅ​ចំនួន​១​ថង់​សម្រាប់​វិច​ខ្ចប់​ថ្នាំញៀន​មួយ​ចំនូ​ន​។​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់​ត្រូវ​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង​៕​

rsc

Leave a Reply

Your email address will not be published. Required fields are marked *