សន្តិសុខ

​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជាមួយ​គ្រឿងញៀន​ចំនួន​១២​កញ្ចប់​

ក្រចេះ​៖​កម្លាំង​នគរបាល​ក្រុង​ក្រចេះ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ម្នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​នូវ​សារធាតុ​ញៀន​នៅ​ចំណុច​បន្ទប់​ជួល​ស្ថិតនៅ​ភូមិ​អូរ​ឬ​ស្សី​១​សង្កាត់​អូរ​ឬ​ស្សី​ក្រុង​ក្រចេះ​ខេត្តក្រចេះ​នៅវេលា​ថ្ងៃត្រង់​ថ្ងៃទី​១៥​ខែមករា ឆ្នាំ​២០២០​។​

មន្ត្រីនគរបាល​បានឱ្យដឹងថា​ជនសង្ស័យ​មានឈ្មោះ​ទូច​ហៀ​ហៅ​ប៉ូ​យ​ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​ម​មាន​ទីលំនៅ​ភូមិ​អូរឫស្សី​១​សង្កាត់​អូរ​ឬ​ស្សី​ក្រុង​ក្រចេះ​។​សមត្ថកិច្ច​ដកហូត​បា​ន​វត្ថុតាង​រួមមាន​៖​ម្ស៉ៅ​ក្រាម​ពណ៌​ស​ចំនួន​១២​កញ្ចប់​(​ធំ​០១,​តូច​១១)​ទុយោ​សម្រាប់​ចូក​រំលែក​គ្រឿងញៀន​ចំនួន​២,​ថង់​សម្រាប់​ច្រក​រំលែក​គ្រឿងញៀន​មួយចំនួន​,​ឧបករណ៍​សម្រាប់​ជក់​គ្រឿងញៀន​មួយចំនួន​។​

​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវបាន​ឃាត់​និង​រក្សា​ទុកជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ក្រចេះ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​៕


rsc

Leave a Reply

Your email address will not be published. Required fields are marked *