ព័ត៌មានសង្គម សេដ្ឋកិច្ច

​ប្រជាកសិករ​សម្រុក​ល​ក់ស្រូវ​ក្រោយ​ការប្រមូល​ផល​

បាត់ដំបង​៖​ក្រោយ​ការប្រមូល​ផល​ស្រូវ​ដំណាក់កាល​ទី​២​ប្រជាកសិករ​នៅក្នុង​ស្រុក​ប​វេ​ល​ខេត្តបាត់ដំបង​សប្បាយចិត្ត​នាំគ្នា​សម្រុក​ចុះ​ច្រូតកាត់​លក់​ស្រូវ​ឱ្យ​សហគមន៍​ព្រោះ​មាន​ហាងឆេង​លើស​តម្លៃ​ទីផ្សារ​។​

​លោក​រស់​ផែន​កសិករ​រស់នៅក្នុង​ស្រុក​ប​វេ​ល​ខេត្តបាត់ដំបង​បានឱ្យដឹង​នៅ​ចុង​សប្តាហ៍​កន្លងមកនេះ​ថាៈ​ឆ្នាំនេះ​លោក​ធ្វើ​ស្រូវ​ចំនួន​១០​ហិកតា​នៅ​តំបន់​របស់លោក​ទាំង​ស្រូវ​ក្នុងដំណាក់កាល​ទី​១​និង​ទី​២​បានផ្តល់​ទិន្នផល​ច្រើនជាង​ឆ្នាំកន្លងមក​ដោយ​ក្នុង​១​ហិកតា​ប្រមូល​ផល​បាន​ចាប់ពី​៤ ទៅ​៥​តោន​ក្នុង​១​ហិកតា​។

ទាក់ទង​និង​ទីផ្សារ​វិញ​កាលពី​១​សប្តាហ៍​មុន​ស្រូវ​បាន​តម្លៃ​១​លាន​១​សែន​រៀល​ក្នុង​មួយ​តោន​។​ប៉ុន្តែ​បច្ចុប្បន្ន​ហាងឆេង​ធ្លាក់​ទាប​បន្តិច​លក់បាន​តម្លៃ​ត្រឹមតែ​ចំនួន​១​លាន​១.៤០០​រៀល​ប៉ុណ្ណោះ​ក្នុង​១​តោន​។​តម្លៃ​ខាងលើនេះ​បើ​គណនា​និង​ប្រាក់​ថ្លៃដើម​គឺ​មិនសូវ​ចំណេញ​ច្រើន​ទេ​ព្រោះស្រូវ​ចុងរដូវ​មាន​សូវ​ល្អ​មាន​ក្តៀប​គ្រាប់​ជាដើម​។​ប៉ុន្តែ​ទោះបីជា​បែបនេះ​ក្តី​ក៏​កសិករ​ពេញចិត្ត​ដោយសារ​ស្រូវ​មានតម្លៃ​ល្អ​នៅ​ដើមរដូវ​ប្រមូល​ផល​។​

​រីឯ​លោក​ជំទប់​ទី​១​ឃុំ​ខ្នាចរមាស​ស្រុក​ប​វេ​ល​បាន​លើកឡើងថាៈ​នៅក្នុង​មូលដ្ឋាន​របស់លោក​ភាគច្រើន​កសិករ​ប្រមូល​ផល​ស្រូវ​លក់​មកឱ្យ​សហគមន៍​ដែល​ឈរ​ទិញ​ឱ្យ​ក្រុមហ៊ុន​ប៉ៃ​តង​ក្នុង​មួយ​រដូវៗ​កសិករ​ប្រមូលស្រូវ​ផ្គត់ផ្គង់​ចូល​ទីផ្សារ​បាន​ប្រមាណ​ជាជាង​៣​ម៉ឺន​តោន​ក្នុង​១​រដូវ​។ ក្រោយពី​រដ្ឋាភិបាល ក៏ដូចជា​ក្រសួង​ជំនាញ​បានរៀបចំ​ឱ្យ​ស្រូវ​មាន​ទីផ្សារ​តម្លៃ​ល្អ​រយះពេល​ចុងក្រោយ​នេះ​បានធ្វើ​ឲ្យ​ជីវភាព​របស់​ប្រជាកសិករ​ក្នុង​សហគមន៍​មាន​ភាពល្អប្រសើរ​ជា​បន្តបន្ទាប់​រហូត​បច្ចុប្បន្ន​។​

​លោក​សូម​សំណូមពរ​ឱ្យ​ប្រជាកសិករ​ចូលរួម​លក់​ស្រូវ​ឱ្យ​សហគមន៍​ឱ្យបាន​ច្រើន​ព្រោះ​លក់​ស្រូវ​ឱ្យ​សហគមន៍​(​ក្រុមហ៊ុន​ប៉ៃ​តង​)​ទទួល​ទិញ​ទូលាយ​មិន​កំណត់​ចំនួន​ហើយ​មានតម្លៃ​ខ្ពស់​ស្ថិតស្ថេរ​មិន​ឡើង​ចុះ​ទម្លាក់​ថ្លៃ​ដូច​ឈ្មួញ​ឡើយ ម្យ៉ាងទៀត​សហគមន៍​ជួយ​ទិញស្រូវ​ពី​កសិករ​ទោះជា​ស្រូវ​អន់​បន្តិច​ក៏​ទិញ​។​

​ចំណែកឯ​លោក​ឈឹម​វ​ជ្ជ​រ៉ា​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តបាត់ដំបង​បានឱ្យដឹង​ដែរ​ថាៈ​ឆ្នាំនេះ​ស្រូវ​នៅក្នុង​ចំណោម​ដែល​កសិករ​ដាំ​ដុះ​បាន​ចំនួន ១៦៤.០០០​ហិកតា​។ កសិករ​ចុះ​ប្រមូល​ផល​រួចរាល់​បាន​ជិត​ចំនួន​១៣២.៦០០​ហិកតា​។​ដំណាក់កាល​ស្រូវស្រាល​សែន​ក្រអូប​ដើមរដូវ​ឆ្នាំ​នេះដែរ​ទោះជា​មានកូន​រដូវប្រាំង​កើតមាន​នាំឱ្យ​ប៉ះពាល់​ដល់​ផល​មួយចំនួន​ក៏ដោយ​ក៏​តម្លៃ​ស្រូវ​បច្ចុប្បន្ន​មាន​ហាងឆេង​ខ្ពស់ជាង​ឆ្នាំ​ចាស់​ដែរ​។​

​ចំណែកឯ​រយៈពេល​២​ថ្ងៃ​កន្លងមកនេះ​ស្រូវ​បាន​ធ្លាក់​ថ្លៃ​បន្តិច​ពី​តម្លៃ​ជាង​១​លាន​២​សែន​រៀល​មក​ត្រឹម​តម្លៃ​ចន្លោះ​ពី​១​លាន​៥​ម៉ឺន​ទៅ​១​លាន​៦​ម៉ឺន​រៀល​ក៏ដោយ​ក៏​មិនទាន់​ធ្វើឱ្យ​កសិករ​ខកចិត្ត​ខ្លាំង​ដែរ​ព្រោះ​តម្លៃ​ស្រូវ​ក្នុង​ទីផ្សារ​ក្រៅប្រទេស​ធ្លាក់​ទាប​ស្រប​និង​ស្រូវ​ចុងរដូវ​ដែល​កសិករ​ធ្វើបាន​នេះ​មិនសូវ​ល្អ​ផង​៕​សុខុម​

rsc

Leave a Reply

Your email address will not be published. Required fields are marked *