ព័ត៌មានសង្គម

​វិធី​បណ្តុះ​កូន​លម៉ើ​ពី​គ្រាប់​

​មុនដំបូង​យើង​ត្រូវយក​គ្រាប់​លម៉ើ​ទៅ​ត្រាំ​ទឹក​ធម្មតា​រយៈពេល​៣​ថ្ងៃ​បន្ទាប់មក​យើង​ត្រូវ​លាង​និង​ដូរ​ទឹក​១​ថ្ងៃ​១​ដង​ដល់​គ្រប់​៣​ថ្ងៃ​យើង​លាង​វា​ជា​លើកចុងក្រោយ​។​

​សម្ភារៈ​ត្រូវមាន​-​ប្រអប់​ដែល​អាច​បិទ​ជិត​គ្មាន​ខ្យល់​ចេញចូល​បាន​ឬ​ប្រើ​ថង់​ក៏បាន​-​ក្រដាស​ជូត​មាត់​ឬ​កូន​កន្សែងពោះគោ​។​វិធី​ធ្វើ​-​យក​ក្រដាស​ជូត​មាត់​ឬ​កូនកន្សែង​ពោះគោ ដាក់​ក្នុង​ប្រអប់​ឬ​ថង់​-​យក​គ្រាប់​លម៉ើ​មក​តម្រៀប​ជា​ជួរ​តាម​ចំនួន​ដែល​អាចដាក់​បាន​។​

បន្ទាប់មក​ដាក់​ក្រដាស​ជូត​មាត់​គ្របពីលើ​២​ឬ​៣​សន្លឹក ឬ​បត់​កូនកន្សែង​ពោះគោ​មក​គ្របពីលើ ផ្សើម​ទឹក​ឱ្យ​សើម​ល្មម​(​ហាម​ផ្សើម​ដល់​ថ្នាក់​ទឹក​ដក់​បាន​)-​រយៈពេល​នៃ​ការ​ផ្អាប់​១៤​ថ្ងៃ​វា​នឹង​ដុះ​។​

​បើសិនជា​គ្រាប់​ណា​ដែល​វា​មិន​ដុះ​យើង​អាច​ផ្អាប់​បន្តទៀត​បាន​-​បើ​លើស​២០​ថ្ងៃ​ហើយ​វា​មិន​ដុះ​គឺ​គ្រាប់​នោះ​វា​ខូច​ហើយ ៕​ប្រភព​: អ៊ាង​សុផល្លែត​

rsc

Leave a Reply

Your email address will not be published. Required fields are marked *