Featured ព័ត៌មានអន្តរជាតិ

​មហាក្សត្រ​ប្រទេស​គុយ​វ៉ែត​បាន​សោយ​ទីវ​ង្គ​ត​នៅ​ព្រះជន្ម​៩១​ព្រះវស្សា​

អន្តរជាតិ​៖​ព្រះមហាក្សត្រ​គុយ​វ៉ែត​SabahalAhmadalJaberalSabah​បាន​សោយ​ទិវង្គត​ហើយ​កាលពី​យប់​ថ្ងៃ​អង្គារ​ទី​២៩​ខែកញ្ញា​ក្នុង​ព្រះជន្ម​៩១​វស្សា​នៅឯ​មន្ទីរពេទ្យ​មួយកន្លែង​នៅ​សហរដ្ឋអាមេរិក​។​នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន ស៊ិន​ហួរ​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២០​។​

​ព្រះអង្គម្ចាស់ Sabah ប្រសូត​ក្នុង​ឆ្នាំ​១៩២៩ និង​បាន​ក្លាយជា​ព្រះមហាក្សត្រ​គុយ​វ៉ែត នៅ​ខែមករា ឆ្នាំ​២០០៦ បន្ទាប់ពី​ការចូល​ទិវង្គត​នៃ​ព្រះមហាក្សត្រ Sheikh Jaber al-Sabah​។ ព្រះអង្គ Sabah កាលពី​ខែកក្កដា ឆ្នាំ​២០២០​កន្លងទៅ បាន​យាង​ដំណើរ​ទៅកាន់​សហរដ្ឋអាមេរិក ដើម្បី​ព្យាបាល​ព្រះរោគ ក្រោយ​ទទួល​ការ វះកាត់​មួយ​។​


​គួរ​បញ្ជាក់ថា​ព្រះអង្គម្ចាស់​រាជទាយាទ​NawafalAhmadalSabah​ត្រូវបាន​គេ​រំពឹងថា​នឹង​ឡើង​សោយរាជ្យ​បន្ត​ពី​ព្រះអង្គ Sheikh Sabah៕Derm rang

rsc

Leave a Reply

Your email address will not be published. Required fields are marked *