កម្សាន្ត

​ចោម​ច័ន្ទ​បែក​ស្នេហ៍​ជាមួយ​បុរស​ជនជាតិ​បារាំង​តែ​មិនទាន់​បើក​ចិត្ត​ទទួល​ស្នេហ៍​ថ្មី​

ភ្នំពេញ​៖​បន្ទាប់ពី​ទស្សនិកជន បានឃើញ​ភាព​ផ្អែមល្ហែម របស់​តារា​ហ្វេ​ស​ប៊ុ​ក និង​មាន​ភាព​សិច​ស៊ី គួរឱ្យ​ទាក់ភ្នែក​នាង​ចោម​ច័ន្ទ​និង​មិត្ត​ប្រុស​ជា​ជនជាតិ​បារាំង​កន្លងមក​ពេលនេះ​ស្រាប់តែ​ធ្លាយ​ដំណឹង​ថា នាង​បាន​បែកបាក់ ស្នេហ៍​នោះ​ហើយ ដោយ​មិនដឹងថា ដើមហេតុ មកពី​អ្វី​ឱ្យ​ប្រាកដ នោះទេ​។ ប៉ុន្តែ​អ្នក​ស្និទ្ធ​នឹង​នាង បាន​បង្ហើប​ថា នាង​មិន​ខ្វល់ ពី​ភាព​ប្រះ​ឆា​ស្នេហ៍​ឡើយ តែ​រឹតតែ​ធ្វើឱ្យ​នាង ទៅ​ហាត់ប្រាណ រក្សា​រាង និង​ថែ​សម្រស់​ស្អាត លើស​ដើម​។​

​ប្រភព​ដដែល បាន​បង្ហើប​ថាៈ ឥឡូវនេះ បងស្រី​ខ្លួន​មិនទាន់បាន​គិតគូ​ឬ​បើកភ្លើង​ខៀវ​ទទួលយក​បុរស​ថ្មី មក​ស្អំ​បេះដូង​នោះទេ​ដោយសារតែ​រវល់​ជាមួយ​មុខ​ជំនួញ​អចលនទ្រព្យ​នៅ​ខេត្ត​និង​មុខ​ជំនួញ​គ្រឿងសម្អាង ថែរក្សា​សម្រស់ បុរស​នារី ស្ទើរតែ​រក​ពេលទំនេរ​គ្មានទេ​។​

​អ្វីដែល​ពិសេស​នោះ ឆាប់ៗ​ខាងមុខនេះ អ្នកនាង ចោម ច័ន្ទ ត្រៀម​នឹង​នាំចូល ផលិតផល​៤​ប្រេន មកពី​ប្រទេស​ថៃ មក​ចែកចាយ នៅ​កម្ពុជា និង ១៥ ប្រទេស​ផ្សេងទៀត​។ ចំពោះ​ដើមទុន ក្នុងការ​នាំចូល ទាំង​៤​ប្រេន​នេះដែរ គឺ​អ្នកនាង ចោម ច័ន្ទ ចាយ​ដើមទុន រាប់លាន​ដុល្លារ​ឯណោះ​។​

​រីឯ​រូប​សម្រស់​របស់ អ្នកនាង ចោម ច័ន្ទ កាន់តែ​ស្រស់ស្អាត និង​ក្មេង​ជាង​វ័យ ក្រោយ​បែក​ស្នេហ៍ ជាមួយ​បុរស​ជនជាតិ​បារាំង​ដោយសារតែ​បងស្រី​ដេ​នី​ក្វាន់​រូបនេះ​ឧស្សាហ៍​ហាត់ប្រាណ​ទទួលទាន​អាហារ​ឱ្យ​ទៀងទាត់​ពេលវេលា​។​មួយវិញទៀត​អ្វីដែល​ពិសេស​គឺ​អ្នកនាង​ចោម​ច័ន្ទ​ទទួលទាន​ខូ​លេ​ជេន​ដែល​អ្នកនាង​លក់​រាល់ថ្ងៃ​ទើប​ធ្វើឱ្យ​ស្បែក​ភ្លឺ​ថ្លា​ស្រស់ស្អាត​និង​ក្មេង​ជាង​វ័យ​បែបនេះ​។​

​សាច់ញាតិ របស់​អ្នកនាង ចោម ច័ន្ទ បញ្ជាក់​បន្ថែមទៀតថាៈ បច្ចុប្បន្ននេះ មិន​ខ្វះ​ទេ​កំ​ឡោះៗ ដែលមាន​រូបរាង​សង្ហា តាម​សុំ​ស្នេហ៍ ចោម ច័ន្ទ ក្រោយ​បែក​ស្នេហ៍ ជាមួយ​បុរស​ជនជាតិ​បារាំង​នោះ គឺមាន​ទាំង​ខ្មែរ និង បរទេស ដោយ​ពួកគេ​ម្នាក់ៗ រង់ចាំតែ​អ្នកនាង បើកភ្លើង​ខៀវ តែប៉ុណ្ណោះ​៕​ស្រី ញឹ​ប

rsc

Leave a Reply

Your email address will not be published. Required fields are marked *