ព័ត៌មានសង្គម សេដ្ឋកិច្ច

​ទឹក​ហូរ​ច្រោះ​បាក់​បង្គោល​ស្ពាន​អូរ​ផ្លា​យ​កាត់ផ្តាច់​ស​សៃ​ឈាម​ក្រុង​សែន​មនោ​រម្យ​និង​ទឹកជ្រោះ​ប៊ូ​ស្រា​

មណ្ឌលគិរីៈ​ប្រភព​ព័ត៌មានបថមដែលផ្តល់ដោយអាជ្ញាធរបាន​ឱ្យដឹងកាលពីល្ងាច​ថ្ងៃទី​៦​ខែតុលា​ឆ្នាំ​២០២០​ថាៈស្ពាន​អូរ​ផ្លា​យ​ដែល​ត​ភ្ជាប់​ក្រុង​សែន​មនោ​រម្យ​និង​ស្រុក​ពេ​ជ្រា​ដា​(​ទឹកជ្រោះ​ប៊ូ​ស្រា​)​បាន​រង​ការខូចខាត​យ៉ាងដំណំ​ពី​គ្រោះធម្មជាតិ​។​

ប្រភពដដែលបាន​បន្តថាៈ​បង្គោល​ស្ពាន​ផ្នែក​កណ្តាល​បាន​បាក់​ដាច់​ចេញ​ដោយ​កម្លាំង​ទឹកជំនន់​។​ចំណែក​ផ្នែក​ក្បាលស្ពាន​សងខាង​មាន​លក្ខណៈ​ប្រេះ​បែក​ដោយ​អន្លើរ​។ហេតុនេះ​សូម​បងប្អូន​មាន​រថយន្ត​ប្រភេទ​ដឹក​ឬ​រថយន្ត​ធុន​ធំ​មេត្តា​ផ្អាក​មធ្យោបាយ​ដឹកជញ្ជូន​ជា​កំហិត​​រង់ចាំ​ក្រុមការងារ​នៃ​មន្ទីរ​សាធារណ​ការរៀបចំ​ឈូសឆាយ​ផ្លូវ​វាង​រួចរាល់​សិន​៕​​ចាន់​បុត្រ​

rsc

Leave a Reply

Your email address will not be published. Required fields are marked *